សូមប្រុងប្រយ័ត្ន...ខ្យល់ព្យុះទីហ្វុងទី10 នឹងបក់បោកមកភាគខាងលិចប្រទេសជ​ប៉ុន​ ខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង រលកសមុទ្រ មានកំពស់ដល់១០ម៉ែត្រ​ និងអាចបាក់ដីនៅតាម...
-

បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ Royal Embassy of Cambodia in Japan  បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងថា "ខ្យល់ព្យុះទីហ្វុងទី10 នឹងបក់បោកមកភាគខាងលិចប្រទេសជ​ប៉ុន​ នៅថ្ងៃទី១៤-១៥​ ខែ​សីហា​ឆ្នាំ២០១៩។ ព្យុះនេះនឹងធ្វេីអោយមានខ្យល់បក់ខ្លាំង(១១០ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោង)​ ភ្លៀងធ្លាក់ខ្លាំង(១០០០មីលីម៉ែត្រនៅតំបន់ខ្លះ)​ រលកសមុទ្រនៅតំបន់Shikokuមានកំពស់ដល់១០ម៉ែត្រ​ និងអាចមានការបាក់ដីនៅតាមជេីងភ្នំ​ផងដែរ។


???ស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ សិស្ស/និស្សិត​ ឬកម្មសិក្សាការីក្នុងតំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់ ???


☎️ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬកម្មសិក្សាការីខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។ សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ"។


ប្រភព៖ Royal Embassy of Cambodia in Japan