ជួយស៊ែរបន្ទាន់...ពេលនេះនគរបាលម្នាក់ ដែលរងរបួសធ្ងន់ដោយសារ ផ្ទុះធុងហ្គាសនៅខេត្តសៀមរាបនោះ ត្រូវបញ្ជូនទៅប្រទេសថៃហើយ ...(មានវិដេអូ)
ស៊ីហៀង
-

ដូចដែលបងប្អូនបានដឹងហើយថា កាលពីមុននេះបន្តិច មានករណីផ្ទុះធុងហ្គាស នៅខេត្តសៀមរាប ដែលបណ្តាលឲ្យនគរបាលម្នាក់ បានរងរបួសធ្ងន់ធ្ងរ ធ្វើឲ្យមហាជនស្ទើរស្រក់ទឹកភ្នែកគ្រប់គ្នា ព្រោះតែអាណិតពូ ដែលបានលះបង់អាយុជីវិត ដើម្បីជួយពន្លត់អគ្គីភ័យ របស់ប្រជាពលរដ្ឋ។


នៅមុននេះបន្តិច នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chy Sambo Cid បានប្រាប់ឲ្យដឹងថា "សូមវត្ថុសក្កសិទ្ធជួយមិត្តរួមការងារអោយផុតពីគ្រោះថ្នាក់?????? តាមផ្លូវជូនគាត់ទៅថៃ ?? គាត់អត់អីទេ មិនដូចសារព័ត៏មានមួយចំនួនថាគាត់ស្លាប់តាមផ្លូវនោះទេ សែរមួយបងប្អូន????"។


នៅក្នុងវិដេអូបានប្រាប់ឲ្យដឹងថា​ "នៅពេលនេះក្រុមការងារ របស់នគរបាលដែលបានរងគ្រោះដោយសារផ្ទុះធុងហ្គាស ហើយរងរបួសធ្ងន់នោះ ត្រូវបានបញ្ជូនទៅច្រកអ៊ូប៊ុន ប្រទេសថៃ ដើម្បីជួយសង្គ្រោះ។ ខណៈពេលនេះបងប្រុសដែលរងគ្រោះ នោះ អាចនិយាយតិចហើយ "។ សូមឲ្យបងឆាប់ជះស្បើយឡើងវិញ​ ។


មានវិដេអូ៖



ប្រភព៖ Chy Sambo Cid