លោក ផែង វណ្ណៈ សង្ឃឹម​ថា ​ថ្នាក់លេីនគរបាល នឹងយកចិត្តទុកដាក់​ មេីលប្អូនប្រុសជាក់ជាពុំខាន...
-

នាពេលថ្មីៗនេះ មានករណីគួរឲ្យសោកស្តាយមួយ ដែលធ្វើឲ្យបងប្អូន លេងបណ្តាញសង្គមហ្វេសប៊ុក មានការអាណិតជាខ្លាំង ព្រោះគាត់គឺជាបុរសម្នាក់ និងជាមន្រ្តីដ៏ល្អម្នាក់ ដែលហ៊ាន លះបង់ជីវិតខ្លួនឯង ដើម្បីជួយដល់ប្រជាពលរដ្ឋ​ កំពុងជួបនូវការលំបាក និងត្រូវការជំនួយជាខ្លាំងនោះ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក របស់លោក ផែង វណ្ណៈ​ បានបង្ហោះសារថា "ប្អូន​ប្រុស​ ហួត មុនីពិសាខ ជាមន្ត្រីនគរបាលនៅផ្នែកអន្តរាគមន៍ខេត្តសៀមរាប ត្រូវបានភ្លើងឆាបឆេះរោលរាលពេញខ្លួនប្រាណ ខណៈពេលប្អូនប្រុសកំពុងចុះជួយអន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ។​


សង្ឃឹម​ថា​ថ្នាក់លេីនគរបាលនឹងយកចិត្តទុកដាក់​មេីលប្អូនប្រុសជាក់ជាពុំខាន​ ។ សូមជូនពរ​ប្អូន​អោយរួចផុតពីគ្រោះថ្នាក់ផងចុះ​ ។ ????"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន នៅប្រទេសកម្ពុជា ដូចជាបងប្អូនខ្មែរទាំងអស់ បានបួងសួងដល់ទេវតា តាមថែរក្សាមនុស្សល្អ ដូចជាបងប្រុសម្នាក់នេះ ឲ្យគាត់រូចផុតពីសេចក្តីស្លាប់ផងចុះ៕


មានវិដេអូ៖



ប្រភព៖ Vannak Pheng