គួរឲ្យអាណិតខ្លាំងណាស់ ! សូមជួយ Share ចែករំលែកផង ក្រែងមានបងប្អូនដទៃទៀត ចង់ជួយក្មួយស្រីដែរ...
Panha
-

ខ្ញុំបានមកជួបហើយបងប្អូនពិតជាគួរអោយអាសូរណាស់កូនស្រីតាំងពីកំណើរមកតែម្តង គឺកូនរស់ដោយឈឺឆាប់ខ្លាំងណាស់ វេទនាខ្លាំងណាស់ ពិបាកទ្រាំខ្លាំងណាស់?? កូនយំរាល់ថ្ងៃដោយសារតែរម៉ាស់ពេក ឈឺពេក ។ កូនបានទៅពេទ្យ តែពេទ្យបានប្រាប់ថា ជំងឺប្រភេទនេះគឺមើលមិនជានោះទេ?? ព្រះអើយ នាងរស់ពិបាកជាងស្លាប់ទៅទៀត ។

យ៉ាងណាមិញ នៅថ្ងៃអាទិត្យស្អែកនេះ ខ្ញុំនឹងនាំគាត់ទៅដល់ក្រុងភ្នំពេញតែម្តង (គឺទៅជាមួយឪពុកម្តាយរបស់គាត់ដែរ) សម្រាប់បងប្អូន ដែលមានបំណងចង់ជួប និង ជួយឧបត្ថមក្មួយស្រីដែរនោះ បងប្អូនអាចជួយជា ស្បែងអាហារ សំលៀកបំពាក់ ឬ ក៏ជាថវិការជាដើម្បី សម្រាប់ក្មួយស្រីទិញថ្នាំបំបាត់ការឈឺចាប់ខ្លះ និងទិញអាហារឧបត្ថមខ្លះ ។

ក្មួយស្រីដែលគួរអោយអាណិតម្នាក់នេះ គឺនឹងស្នាក់នៅផ្ទះរបស់ខ្ញុំតែម្តង (ចាប់ពីថ្ងៃអាទិត្យ ដល់ ថ្ងៃអង្គារ) ដែលមានទីតាំងជាប់សាលាបឋមសិក្សាសូឡា ផ្លូវសូឡា សង្កាត់ស្ទឹងមានជ័យ ។ លេខទំនាក់ទំនងរបស់ខ្ញុំ 012324711 ; 093324711 ។ ចឹងបងប្អូន មិត្តភ័ក្ដិ ដែលមានបំណងចង់មកជួបគាត់ គឺអាចមកជួបតាមរយះអាស័យដ្ឋានខាងលើបាន គឺខ្ញុំ សូមស្វាគមន៍ជានិច្ច ។ សូមជួយ Share ចែករំលែកផង ក្រែងមានបងប្អូនដទៃទៀត ចង់ជួយក្មួយស្រីដែរ ។ ដោយក្តីគោរពីខ្ញុំបាទ ផន ផល្លា



ប្រភព:មូលនិធិសប្បុរសធម៌នៃ គយក