ត្រូវតែខំណាប្អូនប្រុស ! ប្អូនប្រុសពិការទាំងដៃទាំងជេីងម្នាក់ នៅតែខំតស៊ូរៀនរហូតមិនថាលំបាកយ៉ាងណា ហេីយក៏សូមជូនពរប្អូនអោយទទួលបានជោគជ័យក្នុងការប្រលង....
Panha
-

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននឹងកំពុងតែចាប់ផ្តើម ក្នុងនោះដែរ ក្រសួង អប់រំយុវជន និងកីឡា បានយកចិត្តទុកដាក់ រៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដើម្បីធានាបានថា ការធ្វើកំណែទម្រង់ការ អប់រំ កន្លងមក នឹងនៅតែបន្ត ហើយគុណភាព នៃការអប់រំជាពិសេសការប្រឡងនេះ នឹងនៅតែរក្សាស្ដង់ដារដូចមុន ដើម្បីធានាបានថា ប្រព័ន្ធអប់រំនៅកម្ពុជា មានគុណភាពល្អ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អោយមានគុណភាព។


ដោយឡែកយោងតាមប្រភពគណនីហ្វេសប៊ុកមួយមានឈ្មោះ Roth Sidy បានបង្ហោះថា: (សូមកោតសរសេីរចំពោះប្អូនប្រុសដែលខិតខំរៀនសូត្រទោះប្អូនពិការទាំងដៃទាំងជេីងក៏ដោយតែប្អូននៅតែតស៊ូ ហេីយក៏សូមជូនពរប្អូនអោយទទួលបានជោគជ័យក្នុងការប្រលង ។) ប្អូនប្រុសពិការទាំងដៃទាំងជេីងរូបនេះមានឈ្មោះ ទុយ សុខដុង (Tuy Sokdung​) រស់នៅខេត្តកំពង់ធំ បានកំពុងធ្វេីអោយបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកកោតសរសេីរនឹងការខំប្រឹងប្រែងទោះខ្លួនពិការទាំងដៃទាំងជេីងក៏ពិតមែន​ ៕