បើមិនបានជួយអ្វីដល់ប្អូន សូមត្រឹមតែជួយស៊ែរ ឲ្យសប្បុរសជនបានឃើញផង...កុមារា ហេង អាយុ១៤ ឆ្នាំ គ្មានកំលាំង កំហែង ធ្លាក់ខ្លួនដើរមិនរួច កុំថាឡើងរទេះ សូម្បីតែប្រាក់ទិញនំហូបក៏គ្មានដែរ...(មានវិដេអូ)
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានបង្ហោះសារថា "នេះហើយជីវិត កើតមកហើយម្ដេចឡើងត្រូវរស់នៅទាំងវេទនាយ៉ាងនេះ កុំថាឡើងចង់ទិញរទះរុញ សូម្បីតែលុយទិញនំភីហ្សាញាំមិនមានផង (សូមបងប្អូនជួយshareក្រែងមានអ្នកណាជួយគាត់បានខ្លះ)


៚កុមារ៉ា (ហេង )សព្វថ្ងៃគាត់មានអាយុ14ឆ្នាំហើយ តែកាយសម្បទានរបស់គាត់មិនដូចកុមាដ៏ទៃនោះទេ ដោយគាត់មានទង្ងន់តែ14គីឡូតែប៉ុណ្ណោះ ប្អូនប្រុសរស់នៅក្នុងគ្រួសារក្រីក្រ។រាល់ថ្ងៃប្អូនមានជំងឺម្យ៉ាង ដែលធ្វើអោយរាងកាយតូចទៅៗ នឹងកម្លាំងខ្សោយទៅៗរហូតធ្លាក់ខ្លួនដើរមិនរួច ដូចកុមាដ៏ទៃនោះឡើយ គ្រួសាររបស់ប្អូនមិនមានលទ្ធិភាពក្នុងការទិញរទះរុញ អោយប្អូននោះទេ កុំថាឡើយរទះរុញពេលថ្ងៃខ្លះប្អូនចង់ញាំនំភីហ្សាក៏មិនមានលុយសំរាប់ទិញហូបដែរ។


ហេតុដូចនេះកុមារា( ហេង) ចង់អោយបងប្អូនសប្បុរសជនជួយគាត់នូវរទះរុញ នឹងថវិការព្រមទាំងស្បៀងអាហារមួយចំនួន សំរាប់ជួយគាត់កំពុងតែរស់នៅផង សូមបងៗជួយគាត់ផង ដោយក្ដីអាណិតស្រលាញ់ ។


៚ប្អូនប្រុស រស់នៅភូមិជ្រលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ឬបងប្អូនអាចទាកទងមកក្រុមខ្ញុំបាទតាមរយះលេខ :096 9988938,085 600076 អរគុណសំរាប់ជួយshare..!!!"៕


មានវិដេអូ៖



ប្រភព៖ Phorn Chetra