ស្ដែងៗ ! កងរាជអាវុធហត្ថខេត្តរតនគិរី ដេញចាប់ឡានដឹកឈើខុសច្បាប់ ដេញប៉ផាប់ចាប់ពភីងទាំងយប់....
Panha
-

យោងតាមប្រភពគណនីហ្វេសបុកផេក GRK News បានបង្ហោះវីដេអូសកម្មភាពកងរាជអាវុធហត្ថខេត្តរតនគិរី តាមប្រមាញ់ឡានមួយគ្រឿងដឹងឈេីខុសទាំងយប់ ៕ ជាមួយគ្នានេះផងដែរគណនីខាងលេីបានសរសេរអោយដឹងថា:

សូមបងប្អូនទស្សនាឃ្លីបវីដូអូមួយ ជាសកម្មភាពកងរាជអាវុធហត្ថខេត្តរតនគិរី ដេញចាប់ឡានដឹកឈើខុសច្បាប់ ដេញប៉ផាប់ចាប់ពភីង ៕​ នៅវេលាម៉ោង២១:៣០នាទី ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ចំនួន០៦នាក់ បានដេញបង្ក្រាបរថយន្ត ០១គ្រឿង ដែលដឹកឈើល្មើសជារើយៗកាត់តាមចំការកៅស៊ូ ឆ្ពោះចេញឃុំកិចុង សំដៅទៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។ កម្លាំងយើងក៏បានចុះពួនស្ទាក់ចាប់នៅចំណុចភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ពេលនោះរថយន្តជនសង្ស័យមិនឲ្យកម្លាំងសមត្ថកិច្ចចាប់ដោយងាយៗស្រួលនោះទេ ដោយកម្លាំងយើងបានបើកដេញចាប់ប៉ផាប់ពភីងក្នុងចម្ការរបស់ប្រជាពលរដ្ឋ បន្ទាប់មករថយន្តជនសង្ស័យក៏បានបើកត្រឡប់បកទៅក្រោយវិញតាមផ្លូវលំរហូតមកដល់ចំណុចឃុំកិចុង ហើយរថយន្តជនសង្ស័យ បានបែកកង់ទៅមុខមិនរួច ក៏បត់រថយន្តចូលក្នុងចំការកៅស៊ូ ជនសង្ស័យក៏បើកទ្វាររថយន្តរត់គេចខ្លួនចូលក្នុងចម្ការកៅស៊ូបាត់។

-ឃាត់ជនសង្ស័យចំនួន០១នាក់ -វត្ថុតាងចាប់បានមានរថយន្តម៉ាក់ឡង់គ្រីស្ទរ័ ០១គ្រឿង ពណ័ខ្នៅ ( គ្មានស្លាកលេខ)ផ្ទុកឈើពេញក្នុងរថយន្ត។ បច្ចុប្បន្នវត្ថុតាងខាងលើ បានយកមករក្សាទុកនៅមូលដ្ឋានកងរាជងអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។


ប្រភព:GRK News