ក្តុកក្តួលណាស់...អ្នកម្តាយកំសត់កូនអើយ ទោះបីជាយើងមានឈ្មោះថាជាអ្នកភ្នំពេញដូចគេមែន តែសូម្បីតែភ្លើងអគ្គិសនីក៏គ្មានប្រើ គ្មានអ្វីហូប ក៏ម៉ែមិនដែលរអ៊ូ​ ពេលខ្លះប្អូនៗទៅវត្តទៅសុំមីឆុង ដើម្បីរស់...
ស៊ីហៀង
-

ពិតជារឿងមួយដ៏សែនក្តុកក្តួល និងសោកស្តាយជាទីបំផុត ដែលមនុស្សជាទីស្រលាញ់ ស្មើរនិងជីវិត បានលាចាកលោកទៅ ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឧត្តម បញ្ញា បានបង្ហោះរូបភាពរបស់អ្នកមានគុណ បានជាចាកលោកទៅ  កាលពីថ្ងៃទី២៤ ខែ​ សីហា​ វេលាម៉ោង៦និង១៥នាទីល្ងាច ដោយសារតែជំងឺដ៏កាចសាហាវ គឺដាច់សរសៃឈាម​ ធ្លាក់ឈាមឡេីងខ្សោះពីខ្លួន។


នៅក្នុងគណនីហ្វេសប៊ុកបានបង្ហោះសារថា "ពេទ្យគេថាអត់សង្ឃឹមទេ​ ពេទ្យអោយយកចេញទៅផ្ទះរៀបចំធ្វេីបុណ្យទៅកំពុងដឹក ញោមស្រីចេញពីពេទ្យត្រលប់ទៅផ្ទះរៀបចំធ្វេីបុណ្យ ???"។


ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "ជូនអ្នកម្តាយឡេីងផ្ទះថ្មី ??? អោយកូនសុំទោសដែលកូនមិនទាន់មានលទ្ធភាពធ្វេីផ្ទះជូនម៉ែ​ ពេលដែលម៉ែនៅមានដង្ហេីម ។កូនទេីបតែមានការងារកំប៉ិកកំប៉ុកអង្ករកំប៉ុង មានលទ្ធភាពបន្តិចបន្តួច បានតភ្លេីង ទិញទូរទស្សន៍ ទិញកង្ហារដាក់ផ្ទះយេីង កាលពីឆ្នាំមុន ២០១៨។


នេះហេីយជីវិតគ្រូសារយេីង ប្រាប់គេ ក៏គេមិនជឿដែរ ថាគ្រួសារយេីងទេីបតែមានភ្លេីងអគ្គីសនីបានជាងមួយឆ្នាំប៉ុណ្ណោះ គឺរយៈជាង 20 ឆ្នាំមកហេីយ​ គ្រួសារយេីងអុចតែទៀនទេសម្រា​ប់បំភ្លឺនៅពេលយប់ងងឹត ។ ទោះបីជាមានផ្ទះនៅច្បារអំពៅ មានឈ្មោះជាអ្នកអំពេញដូចគេមែន តែមានតែសំបកផ្ទះតែប៉ុណ្ណោះ ធ្លាប់មានពេលខ្លះ នៅផ្ទះអត់មានបាយហូប ប្អូនៗដេីរមកវត្ត មកសុំមីយកទៅឆុងហូប..... ??? ខ្ញុំសុំបញ្ចប់សំណេរជាបណ្តោះអាសន្នត្រឹមប៉ុណ្ណឹងសិនចុះ ???"។


ប្រភព៖ ឧត្តម បញ្ញា