ពីលោកពូ ក្លាយជា លោកប្តី​ ...ស្គាល់ដំបូងៗ ហៅលោកពូពេញៗមាត់ តែពេលនេះលែងហៅពូទៀតហើយ ត្រូវហៅថា...
-

និស្ស័យស្នេហាទោះទៅដល់ទីណាក៏គង់តែជួបគ្នា តួយ៉ាងដូចជាគូស្នេហ៍មួយគូនេះ អញ្ចឹង ពីដំបូង ហៅថា ពូ យូរទៅហៅថា បង ស្រាប់តែពេលនេះ ហៅថា ប្តីវិញម្តង។ នេះហើយព្រោះតែនិស្ស័យ ទើបធ្វើឲ្យមនុស្សពីរនាក់ បានស្គាល់គ្នា ហើយក៏បានរាប់អានគ្នា យូរៗក៏ក្លាយជាសង្សារ និងឈានដល់ថ្ងៃជោគ ថ្ងៃជ័យក៏មានដែរ ។ 


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកកមួយដែលមានឈ្មោះថា To Chhun បានបង្ហោះសារថា "ពីលោកពូ ក្លាយជា លោកប្តី​ ស្គាល់ដំបូងៗហៅលោកពូៗ តែពេលនេះលេងជាលោកពូទៀតហេីយ គឺជាគូរអនាគត ត្រូវហៅលោកប្តីវិញម្តង❤️❤️"។


ចំណងមិត្តភាពរបស់មនុស្សពីរនាក់ ទម្រាំបានក្លាយជាប្តីប្រពន្ធ និងគ្នា ពិតជាមិនងាយស្រួលនោះទេ ទាល់តែចេះយល់ចិត្តគ្នា ស្រលាញ់គ្នា ពិសេសគឺក្តីស្រលាញ់ពិត ចេញពីចិត្ត ទើបអាចឈានដល់សាងគ្រួសារ មួយដោយស្នាមញញឹម មិនត្រឹមតែផ្តល់ឲ្យតែមនុស្សពីរនាក់នោះទេ សូម្បីតែមនុស្សនៅជុំវិញខ្លួន ក៏មានក្តីសុខផងដែរ៕


ប្រភព៖ To Chhun