កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ស្រាប់តែពោលពាក្យថា​ មិនដែលបានស្រួលចិត្តទេ មិនមានពេលវេលាសំរាប់ខ្លួនឯង ពេលខ្លះចង់ Depression ទៅហើយ...
ស៊ីហៀង
-

តារាស្តែង និងពិធីករ ដ៏ស្រស់ស្អាតប្រចាំស្ថានីយ៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាពិធីការការិនី ដ៏ស្រស់ស្អាត និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត មិនថាតាមបណ្តាខេត្ត ឬក្រុង សុទ្ធសឹងតែបានស្គាល់កញ្ញាទាំងអស់ ពិសេសគឺបងប្អូន លេងបណ្តាញសង្គមហ្វេសប៊ុក ។


តារាស្រីរូបស្រស់ម្នាក់នេះ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយបង្ហើបសារមួយឃ្លាថា​"មិនដែលបានស្រួលចិត្តទេ មិនមានពេលវេលាសំរាប់ខ្លួនឯង មិនសប្បាយចិត្តក៏មិនមាត់ទុកក្នុងចិត្ត ពេលខ្លះចង់ Depression ម្តងៗដែរ ? #បានត្រឹមរអ៊ូ good night everyone ?"។


ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រមិនតិចទេ មានការភិតភ័យ និងប្រហោងពោះ ក្រោយពីបានទទួលដំណឹងនេះ។ ហើយក៏មានបងប្អូនជាច្រើន ជូនពរ និងកុំឲ្យកញ្ញា​គិតច្រើនពេកនោះទេ ព្រោះវាអាចធ្វើឲ្យកញ្ញា កាន់តែស្មុគស្មាញឡើង។ ហើយក៏មានអ្នកខ្លះថា គួរតែសំរាកខ្លះក៏ល្អ ព្រោះវាធ្វើឲ្យយើងបានធូរស្បើយអារម្មណ៍៕


ប្រភព៖ Channiroth Hin