ឲ្យរាង...ខ្ចីម៉ូតូមិត្តភក្តិ ថាទៅទិញអីហូប ដឹងអី យកម៉ូតូទៅស៊ីគ្រឿងអស់ ចុងក្រោយដេកគុក...
ស៊ីហៀង
- 500

ស្រុកខ្សាច់កណ្តាល៖  កាលពីថ្ងៃទី០៨​ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយពីជនសង្ស័យ បានយកខ្ចីម៉ូតូមិត្តភក្តិថា ទៅទិញអីហូប ស្រាប់តែយកម៉ូតូ លក់កុងទ័រ ក្បាំងមុខ បូមមុខ ប៊ិចសាំង អាគុយ កាងក្រោយ និងកន្ត្រកមុខ បានប្រាក់ចំនួន ៩៧ដុល្លារ ដើម្បីយកទៅទិញថ្នាំ ញៀន ។


ជនរងគ្រោះមានឈ្មោះថា ឈ្មោះ សំណាង កណាន់ ភេទ ប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រះប្រសប់ ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ ឈ្មោះ ប៉ុន ប៊ុនធាន ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្តាល (ឃាត់ខ្លួន)។


វត្ថុតាងដែលចាប់បានរួមមាន៖​ ម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ផ្លាកលេខ ភ្នំពេញ 1GH-1292 (ម៉ូតូជនរងគ្រោះ)។


សភាពរឿងហេតុ៖ កាលពីថ្ងៃទី ២៦.០៨.២០១៩ ម៉ោង ១២:០០ នាទី ឈ្មោះ សំណាង កណាន់ បានជិះម៉ូតូរបស់ខ្លួនម៉ាកនិច ទៅផឹកស្រានៅរោងចាំចំការរបស់ឈ្មោះ ធឿន នៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ជាមួយឈ្មោះ ប៉ុន ប៊ុនធាន និងមនុស្សជាច្រើននាក់ទៀត។ ដល់ម៉ោង ១៤:០០ នាទី ថ្ងៃដដែល ឈ្មោះ ប៉ុន ប៊ុនធាន បានខ្ចីម៉ូតូរបស់ឈ្មោះ សំណាង កណាន់ ម៉ាកនិច ថាទៅរកទិញអីហូប មួយភ្លែត តែពេលបានម៉ូតូ ឈ្មោះ ប៉ុន ប៊ុនធាន បានជិះម៉ូតូឌុបឈ្មោះ ម៉ែន ស៊ីថូ ភេទ ស្រី អាយុ ១៧ ឆ្នាំ ទៅរាជធានីភ្នំពេញ។ ដល់ម៉ោង ១៧:៣០ នាទី ថ្ងៃដដែល ឈ្មោះ ប៉ុន ប៊ុនធាន បានយកឈ្មោះ ម៉ែន ស៊ីថូ ទៅទុកនៅផ្ទះសំណាក់លីហួរ ហើយឈ្មោះ ប៉ុន ប៊ុនធាន ក៏យកម៉ូតូទៅស៊ីគ្រឿងនៅផ្សារឃ្លាំងរំសេវ ដោយលក់កុងទ័រ ក្បាំងមុខ បូមមុខ ប៊ិចសាំង អាគុយ កាងក្រោយ និងកន្ត្រកមុខ បានប្រាក់ចំនួន ៩៧$ ហើយយកទៅស៊ីចាយជាមួយឈ្មោះ ម៉ែន ស៊ីថូ និងទិញថ្នាំ ញៀន។ ដល់ថ្ងៃទី ០៥.០៩.២០១៩ ម៉ោង ២០:៣០ នាទី ឈ្មោះ ប៉ុន ប៊ុនថន ភេទ ប្រុស ជាបងរបស់ឈ្មោះ ប៉ុន ប៊ុនធាន បានតាមរកឃើញហើយដកម៉ូតូយកមកប្រគល់ឲ្យម្ចាស់គេវិញ។ ដល់ថ្ងៃទី ០៨.០៩.២០១៩ ម៉ោង ១៨:៣០ នាទី ជនរងគ្រោះឃើញឈ្មោះ ប៉ុន ប៊ុនធាន ចូលមកឃុំព្រះប្រសប់ ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ ដើម្បីចាត់ការតាមនីតិវិធី ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល




#ករណីរំលោភលើទំនុកចិត្ត

-កើតហេតុថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦.០៨.២០១៩ ម៉ោង ១៤:០០ នាទី ចំណុចភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

***ជនរងគ្រោះ ០១ នាក់

ឈ្មោះ សំណាង កណាន់ ភេទ ប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រះប្រសប់ ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល ។

***ជនសង្ស័យ ០១ នាក់

ឈ្មោះ ប៉ុន ប៊ុនធាន ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្តាល (ឃាត់ខ្លួន)។

***វត្ថុតាងចាប់យក៖

-ម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ផ្លាកលេខ ភ្នំពេញ 1GH-1292 (ម៉ូតូជនរងគ្រោះ)។

***សភាពរឿងហេតុ៖

កាលពីថ្ងៃទី ២៦.០៨.២០១៩ ម៉ោង ១២:០០ នាទី ឈ្មោះ សំណាង កណាន់ បានជិះម៉ូតូរបស់ខ្លួនម៉ាកនិច ទៅផឹកស្រានៅរោងចាំចំការរបស់ឈ្មោះ ធឿន នៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ជាមួយឈ្មោះ ប៉ុន ប៊ុនធាន និងមនុស្សជាច្រើននាក់ទៀត។ ដល់ម៉ោង ១៤:០០ នាទី ថ្ងៃដដែល ឈ្មោះ ប៉ុន ប៊ុនធាន បានខ្ចីម៉ូតូរបស់ឈ្មោះ សំណាង កណាន់ ម៉ាកនិច ថាទៅរកទិញអីហូប មួយភ្លែត តែពេលបានម៉ូតូ ឈ្មោះ ប៉ុន ប៊ុនធាន បានជិះម៉ូតូឌុបឈ្មោះ ម៉ែន ស៊ីថូ ភេទ ស្រី អាយុ ១៧ ឆ្នាំ ទៅរាជធានីភ្នំពេញ។ ដល់ម៉ោង ១៧:៣០ នាទី ថ្ងៃដដែល ឈ្មោះ ប៉ុន ប៊ុនធាន បានយកឈ្មោះ ម៉ែន ស៊ីថូ ទៅទុកនៅផ្ទះសំណាក់លីហួរ ហើយឈ្មោះ ប៉ុន ប៊ុនធាន ក៏យកម៉ូតូទៅស៊ីគ្រឿងនៅផ្សារឃ្លាំងរំសេវ ដោយលក់កុងទ័រ ក្បាំងមុខ បូមមុខ ប៊ិចសាំង អាគុយ កាងក្រោយ និងកន្ត្រកមុខ បានប្រាក់ចំនួន ៩៧$ ហើយយកទៅស៊ីចាយជាមួយឈ្មោះ ម៉ែន ស៊ីថូ និងទិញថ្នាំញៀន។ ដល់ថ្ងៃទី ០៥.០៩.

២០១៩ ម៉ោង ២០:៣០ នាទី ឈ្មោះ ប៉ុន ប៊ុនថន ភេទ ប្រុស ជាបងរបស់ឈ្មោះ ប៉ុន ប៊ុនធាន បានតាមរកឃើញហើយដកម៉ូតូយកមកប្រគល់ឲ្យម្ចាស់គេវិញ។ ដល់ថ្ងៃទី ០៨.០៩.២០១៩ ម៉ោង ១៨:៣០ នាទី ជនរងគ្រោះឃើញឈ្មោះ ប៉ុន ប៊ុនធាន ចូលមកឃុំព្រះប្រសប់ ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ ដើម្បីចាត់ការតាមនីតិវិធី ។

Loading...