កំសត់ណាស់...អង្គុយផ្អែកខ្លួនក្នុងខ្ទមទ្រុឌទ្រោម ធ្លុះធ្លាយ ទាំងគ្មានសង្ឃឹម មិនដឹងថាស្អែកនេះបានអ្វីហូបនោះទេ...
ស៊ីហៀង
-

នាពេលបច្ចុប្បន្ននេះ មានបងប្អូនជាច្រើន បានរួមគ្នា ធ្វើការងារសង្គមមនុស្សធម៏ ដើម្បីជួយដល់ ជនទីទាល់ក្រ ក្មេងកំព្រា ចាស់ជរា និង ដែលពួកគាត់កំពុងតែត្រូវការជំនួយ ពីបងប្អូន សប្បុរសជន មេត្តាជួយដល់លោកយាយកំសត់ រស់នៅតែម្នាក់ឯង នៅក្នុងខ្ទមចាស់ ទ្រុឌទ្រោម​ ធ្លុះធ្លាយ ពិតបាករស់នៅណាស់។


នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នួន សុបឿន ធ្វើខាងសប្បុរសធម៌ បានបង្ហោះសារនៅថ្ងៃនេះថា "ហេតុអ្វីអ្នកម្តាយលំបាកយ៉ាងនេះ រស់​ទាំង​លំបាក​លំបិន​ សូម​បងប្អូន​ សប្បុរសជន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ សូម​ជួយ​ដល់​ លោក​យាយ​ក្រីក្រ​នេះ​ផង​ គាត់​រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌទ្រោម​តូច​មួយ​ វ័យ​ចាស់​ហេីយ​មិនអាច​រក​អ្វី​បាន។

លោក យាយ សឿង អាយុ ៨១ឆ្នាំរស់នៅភូមិតាម៉ង់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។សង្ឃឹមនឹងមានសប្បុរជនជួយលោកយាយតាម​សទ្ធា​តិវក្តីច្រេីនក្តី។ទំនាក់ទំនង​ជួយ​លោក​យាយ​ 0965056900"។


យ៉ាងណាមិញ សង្ឃឹមថានិងមានបងប្អូន ជួយដល់លោកយាយកំសត់ម្នាក់នេះផង ព្រោះគាត់រស់នៅពិតជាលំបាកខ្លាំងណាស់ មិនដឹងថា គាត់គ្មានស្បៀងហូបគ្រប់គ្រាន់ ខ្វះមុនខ្វះក្រោយ សូម្បីតែម្ហូបឆ្ងាញ់ក៏គាត់មិនដែលបានហូបម្តងផង។ ដូចនេះសូមបងប្អូនមេត្តាជួយដល់លោកយាយផង៕

ប្រភព៖ នួន សុបឿន ធ្វើខាងសប្បុរសធម៌