ទឹកហូរខ្លាំងណាស់ សូមបងប្អូនប្រុងប្រយ័ត្ន...កំលាំងនគរបាលស្រុកសំឡូត កំពុងតែជម្លៀស បងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ព្រោះតែ...មានវិដេអូ
ស៊ីហៀង
-

នៅព្រឹកថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០១៩ កងកម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣១០ដែលមានលោកវរសេនីយ៍ឯក អ៊ុក សារិន ជាមេបញ្ជាការ និងកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដែលមានលោកវរ សេនីយ៍ឯក កោ ស៊ុនកាំង ជាអធិការនគរបាលស្រុក បានដឹកនាំកងកម្លាំងនគរបាលចុះជួយជញ្ជូនទ្រព្យសម្បត្តិ សត្វពាហនៈរបស់ ប្រជាពល រដ្ឋដែលកំពុងទទួលរងនូវការគំរាមកំហែងពីជំនន់ទឹកភ្លៀងសារជាថ្មីម្តងទៀតនៅក្នុងមូលដ្ឋានភូមិទាំង០៩របស់ឃុំ តាតោក ស្រុកសំឡូត ខេត្តបាត់​ដំបង ក្រោមបទបញ្ជារបស់ ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។


ដោយសារតែមានភ្លៀងធ្លាក់ក្នុងពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ ភូមិទាំង០៩របស់ឃុំតាតោក ស្រុកសំ ឡូត ខេត្តបាត់ដំបង កំពុងទទួ លរងនូវការលិចលង់សារជាថ្មីម្តងទៀតដោយ សារជំនន់ទឹកភ្លៀង ។ ក្នុងស្ថានភាព បែបនេះ កង កម្លាំងនគរបាលដែលមានមូលដ្ឋាននៅជិតទី កន្លែងកើតហេតុបានចេញប្រតិបត្តិការជួយសង្គ្រោះទាំង ប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ សត្វពាហនៈរបស់ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថភាពហើយ ។


បើទោះបីជាយ៉ាងណាក៏ដោយតាមបទបញ្ជារប​ស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏​ដូចបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង តម្រូវឲ្យកង​កម្លាំងនគរបាលទាំងអស់ពិសេសកងកម្លាំងនគរបាលដែលស្ថិតនៅក្នុងភូមិសាស្ត្រពាក់ព័ន្ធនឹងបញ្ហានេះ ត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការជួយសង្រ្គោះ ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយករណីគ្រោះធម្មជាតិ និងបញ្ហាប្រឈមដទៃ​ផ្សេងទៀត៕



មានវិដេអូៈ



ប្រភព៖ ផែនការងារធនធានមនុស្ស ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង