ជួយស៊ែររកយុត្តិធម៌ឲ្យក្មេងស្រីនេះផង! ក្មេងស្រីម្នាក់ ត្រូវបុរសសំបូរលុយ ប៉ុនប៉ងរំ លោភ ស ម្លាប់កាច់កកប់ចូលក្នុងបឹង ចំនែកម្តាយនាងវិញ យំសន្លប់បាត់បង់ស្មារតី.....
សីហា
- 9785

កាលពីថ្មីៗនេះ​ យោងតាមគណនីហ្វេស៊បុក Mam Somaly បានបង្ហោះសារដ៏ឈឺចាប់ ដោយសារតែគាត់មិនសុខចិត្តនូវរឿងអយុត្តិធម៌ ចំពោះក្មេងស្រីដ៏ស្លូតបូតម្នាក់ ត្រូវបុរសម្នាក់ប៉ុនប៉ងរំលោភសម្លាប់ និងធ្វើបាបរយៈពេល៣ឆ្នាំ តែមិនទាន់ដោះស្រាយដោយរូបនាងប្តឹង ពីសាលាដំបូងខេត្តស្វាយរៀង មកបន្តនៅ សាលាឧទ្ធរណ៏ នៅតែគ្មានពន្លឺ ចំនែកម្តាយវិញគ្មានអ្វីក្រៅពីយំ រហូតដល់សន្លប់ ។

នេះជាការបង្ហោះទាំងស្រុករបស់ គាត់ រំលោភ 😢ប៉ុនប៉ងសម្លាប់ កាច់កកប់ចូលក្នុងបឹង តែជីវិតថ្លៃត្រូវម្តាយមកជួយទាន់ដឹកយកទៅមន្ទីពេទ្យខេត្តស្វាយរៀង ដោយសារការំលោភមានលណ្ខៈធ្ងន់ធ្ងរ មន្ទីរពេទ្យខេត្តអស់លទ្ធភាពក្នុងការជួយសង្គ្រោះនាង 😭 នាងខ្ញុំនៅចាំគ្រប់រូបភាពដែលទាក់ទងទៅនឹងរឿងនាងតូច ព្រោះកាលនោះនាងប្រកាច់រហូត 😭រីឯ ម្តាយនាងវិញសន្លប់រហូតព្រោះមានកូនស្រីតែម្នាក់ ដោយសារម្នាក់ៗ ភ័យរឿងជីវិតនាង នាំគ្នាមកកំដរនាង ប្អូនជីមួយនាងក៏បានស្លាប់បាត់បង់ជីវិត 😭 ទុក្ខ ជាន់ ទុក្ខ ខ្ញុំភ័យពេកក៏តេរកលោក ជំទាវ យឹម ឆៃលីន Mani Hun ដេីម្បីអោយគាត់ជួយជីវិតជនរងគ្រោះ គាត់ នឹងក្រុមការងារ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC ក៏បានជួយខ្នះខ្នែងយកនាងមកភ្នំពេញ ដេីម្បីព្យាបាល ។ 

រឿងឈឺចាប់នេះវាបានលងបន្លាចនាង ហេីយនៅប្រព័ន្ធតុលាការ ក៏មិនដឹងថាលោកគិតយ៉ាងណាដែរ ច្បាប់ រំលោភ ប៉ុនប៉ង សំលាប់ ទៅលេីក្មេងស្រី អាយុ ១៤ ឆ្នាំជាប់ទោស តែ ៨ ឆ្នាំប៉ុណ្ណោះ នាងបានស៊ូរស់នៅជាមួយជនល្មេីស ដែលសំបូរលុយ រយៈពេលជាង ៣ឆ្នាំមកហេីយ នាងមិនសុខចិត្ត នាងប្តឹងពីរ សាលាដំបូងខេត្តស្វាយរៀង មកបន្តនៅ សាលាឧទ្ធរណ៏ នៅតែគ្មានពន្លឺ យុត្តិធម៌សំរាប់នាងទៀត ស្អែកថ្ងៃទី ៩ /១០ នាងត្រូវឡេីងបន្ត ទៅសាលាកំពូលទៀត 😢 តេីនាងតូចមានសង្ឃឹមថាបានទទួលយុត្តិធម៌ទេ ?? សូមបងប្អូនជួយរកយុត្តិធម៌អោយនាងផង នាងស្លូតបូត ទទួលរងទុក្ខ ត្រូវគេរំលោភហេីយមិនហានចូលស្រុកវិញទេ បេីសិនជាកូនលោកអ្នកវិញ តេីអ្នកឈឺចាប់ទេ 😢😢 កាលពីឡេីងសាលឧទ្ធរណ៏ នាងខ្ញុំ នឹង ប្អូន Tan Kimsour បានចូលរួមដែរ តែខ្ញុំសួមមិននិយាយ គ្រាន់តែចង់ប្រាប់ថា ពិតជាឈឺចាប់ណាស់ នៅទង្វេីរ មនុស្សខ្លះដែលគ្មានបេះដូង 💔 នេះហេីយជីវិត 💔៕


Loading...