ពិតជាល្អណាស់ ! សួនសត្វរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី ពិតជាស្រស់ស្អាតណាស់ រីឯសត្វវិញចិញ្ចឹមមានការយកចិត្តទុកដាក់ថែទាំបានល្អ...
Panha
-

ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ដែលលោក គឺជាអ្នកឧកញ៉ាមួយរូបដ៏មាន ឈ្មោះល្បីមួយរូប និងជាស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយផ្ដោតទៅលើវិស័យ ឧស្សហកម្ម និងកសិកម្ម ដែលមានបុគ្គលិករហូតជិតទៅដល់ ១មុឺននាក់ឯនោះ។ ឯកឧត្ដម ម៉ុង ឬទ្ធី ក៏តែងតែ ធ្វើទង្វើមនុស្សធម៌ជាច្រើន ដេីម្បីជួយ ទៅដល់ប្រជាជនខ្មែរជាពិសេស ចំពោះប្រជាកសិករ និង អ្នកដែលមានជីវភាពក្រីក្រលំបាកផងនោះ។


កាលពីពេលថ្មីៗនេះដោយយោងតាមការបង្ហោះរបស់លោកឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី​ បានអោយដឹងថា​ សួនសត្វមួយកន្លែងនៅក្នុង​ឃុំសែនដី​ ស្រុកសំរោងទង​ ​ខេត្ត​កំពង់​ស្ពឺ​ បានកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនខ្មែរយេីង នឹងចូលទៅលេងកំសាន្តមេីលសត្វកម្រ ជាច្រេីនប្រភេទ៕


ជាមួយគ្នានេះផងដែរ សត្វព្រៃទាំងអស់ត្រូវបានឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី មេីលថែរយ៉ាងយកចិត្តទុកដាក់បំផុត នឹងសម្រាប់ទទួលភ្ញៀវជាតិនឹងអន្តរជាតិមកលេងកំសាន្តផងដែរ៕សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា: