នេះហើយជាជីវិតណាប្អូនប្រុស ! ក្មេងប្រុសអាយុ១២ឆ្នាំ ជិះកង់លក់កញ្ឆែតទាំងយប់ ព្រោះលក់មិនដាច់ មិនហ៊ានចូលផ្ទះខ្លាចម៉ែ....
Panha
-

នៅមុននេះបន្តិចដោយយោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះថា "Le Oun" បានបង្ហោះរឿងរ៉ាវគួរអោយអាណិតអាសូរមួយ បន្ទាប់ពីឃេីញក្មេងប្រុសអាយុ១២ម្នាក់ ជិះកងលក់កញ្ឆែតទឹកទាំងយប់ ៕ ម្ចាស់គណនីរូបនេះបានសរសេររៀបរាប់អោយដឹងថា:

"ជិះម៉ូតូថារកទៅទិញអីញុំាជិតដល់ហើយក៏ជួបអូនតូចម្នាក់ដែលមានអាយុ១២ឆ្នាំ ដំបូងអូននឹងក៏សួរពីរអ្នកខ្ញុំថា ពូអើយមីងអើយ ស្មេីនេះហើយម៉ោងប៉ុន្មានហើយ សួរខ្ញុំ៣ដងដោយសារខ្ញុំជិះម៉ូតូយាយគ្នា២នាក់ ក៏ប៉ុន្តែខ្ញុំក៏ឈប់និយាយជាមួយអូននឹង ហើយខ្ញុំក៏ប្រាប់ម៉ោងទៅវិញថាម៉ោងជិត៨ហើយៗក៏សួរថាស្មេីនេះហើយនៅលក់ទៀតអីគ្រាន់សួរចឹងទេក៏ចង់យំពីព្រោះលក់មិនដាច់ ណាមួយខ្លាចម្តាយវៃព្រោះនៅសល់ច្រើន ស្មារនេះហើយនៅសល់ពេញមិនទាន់លក់បាន១គីឡូទេ អាណិតក៏ជួយទិញបន្តិចបន្តូចទៅ (ពីព្រោះអីខ្ញុំក៏មិនសូវមានលុយដែរយកកន្លះគីឡូតែខ្ញុំអោយដល់៥ដុល្លារដែរ)

 កញ្ចែតមួយគីឡូ=៥០០០៛ មិនថ្លៃទេជួយទិញគ្នាផង ឪពុកកម្មករសំណង់ម្តាយដើរបោកខោអាវអោយគេមានបងប្អូន៤នាក់ជាកូនបងគេរៀនបានត្រឹមទី២ អាណិតណាស់មានតែpostអោយបងៗអូនៗឃើញជួយទិញអូននឹងផង៕​ នៅម្តុំច្បារអំពៅយើងនឹងបើចង់ជួយប្រាប់ខ្ញុំៗចាំខ្ញុំជូនមកជួប") 

ក្រោយបង្ហោះសារបែបនេះភ្លាមក៏មានបងប្អូនអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រេីនមានការអាណិតអាសូរជាខ្លាំងចំពោះជីវិតក្មេងប្រុសម្នាក់នេះ ព្រោះជីវិតត្រូវតែតស៊ូ គ្មាននរណាម្នាក់កើតមកមានបាននោះតែ៕