លួចស្រលាញ់អ្នកជិតខាង២ឆ្នាំទើបហ៊ានសារភាព ដល់ស្រលាញ់គ្នាបាន៦ឆ្នាំ បងនិងអូនកាន់ដៃគ្នាចូលរោងការ...
-

មនុស្សជាច្រើនរស់នៅលើលោកយើងនេះ គ្មានអ្នកណាម្នាក់ចង់រស់នៅតែម្នាក់ឯងនោះ គឺប្រាថ្នាចង់មនុស្សម្នាក់ រួមផ្លូវជីវិត ដែលនៅសល់ពាក់កណ្តាលទៀតជាមួយគ្នា ។ ការសាងស្នេហាជាមួយមនុស្សដែលយើងស្រលាញ់ គឺពិតជាមានន័យណាស់ សម្រាប់ជីវិត ។ ទោះបីជាមានពេលខ្លះជីវិតគូរតែងតែជួបបញ្ហាបន្តិចក៏ដោយ តែបើយើងស្គាល់ដៃគូរយើងឲ្យបានស្គាល់ នោះយើងរស់នៅជាមួយគ្នាកាន់តែមានន័យ។

ដំណើរជីវិតពាក់កណ្តាលដែលនៅសល់ រវាងបងហើយនិងអូន វាពិតជាមានន័យណាស់ នៅក្នុងជីវិត។ ស្នេហាដ៏ស្រស់បំព្រង ស្នេហាដែលពោលពេញទៅដោយក្តីសុខ ស្នេហាដែលពោលពេញទៅដោយស្នាមញញឹមរាល់ថ្ងៃ ស្នេហាដែលមានតែអ្នកច្រណែន គឺជាស្នេហាដ៏អស្ចារ្យបំផុតសម្រាប់បងនិងអូន។ ស្នេហាមួយនេះបានឆ្លុះបញ្ចាំងពីគូរស្នេហ៍មួយគូរ ដែលជាអ្នករស់នៅជិតខាងគ្នា ហើយបងតែងតែលួចមើលអូន លួចពេញចិត្តអូន អស់រយៈពេលពីរឆ្នាំ ទម្រាំតែបងហ៊ានសារភាពប្រាប់អូន ថាបងស្រលាញ់អូន និងចង់កាន់អូនតែម្នាក់គត់នៅក្នុងមួយជីវិតនេះ។ 

បើយោងតាមគណនីហ្វេសប៊ុករបស់លោក To Chhun ដែលតែងតែបង្ហោះរូបភាពស្អាតៗ របស់គូរស្នេហ៍ ដែលពួកគាត់បានថត Pre Wedding ដើម្បីទុកជាអនុស្សាវរីយ៍ និងជាសាក្សីនៃក្តីស្នេហារបស់យើងទាំងពីរនាក់។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា "លួចស្រលាញ់អ្នកជិតខាង2ឆ្នាំទើបហ៊ានសារភាព?? ស្រលាញ់គ្នាបាន6ឆ្នាំ ឥលូវក្ដីស្រម៉ៃក្លាយជាការពិតហើយបានកាន់ដៃអូនចូលរោងការហើយ❤️ Heang Heabg To Chhun photography 0963777745 / 078 617979"៕

ប្រភព៖To Chhun