ទឹកចិត្តល្អណាស់ ! ចែកា ត្រូវក្មេងប្រុសម្នាក់មិនទាន់គ្រប់អាយុ ជិះរឺម៉ក បុកខ្ទេចរថយន្ត RANGE ROVERមួយចំហៀង តែគាត់មិនទាមទារសំណងព្រោះអាណិតពេក...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថាអ្នកលក់ឡេ និងម្សៅលាបមុខនៅតាមប្រព័ន្ទអនឡាញម្នាក់ដែលមហាជនហៅឈ្មោះរបស់គាត់ថា ចែកា មុននេះបន្តិចបានជួបបញ្ហាដោយសារតែពេលធ្វើដំណើរនៅលើដងផ្លូវដោយបានបើករថយន្តស៊េរីទំនើប ម៉ាកRANGE ROVER សុខៗស្រាប់តែមានក្មេងប្រុសម្នាក់ដែលមិនទាន់គ្រប់អាយុ បានបើកម៉ូតូរឺម៉កដឹកលៀសដោយមិនបានប្រុងប្រយ័ត្នទើបបណ្តាលឲ្យបុកខ្ទេចទ្វារឡាន ចែកកាអស់មួយចំហៀង។

គួរបញ្ចាក់ទៅដល់បងប្អូនផងដែរថា ចំពោះហេតុការណ៍មួយនេះបានកើតឡើងនៅកាលពីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

តែអ្វីដែលគួរឲ្យសរសើរដល់ចែកានោះគឺទោះបីឡានរបស់ខ្លួនថ្លៃនិងខូចខាតខ្លាំងយ៉ាងណាក៏ដោយចំពោះរឿងនេះគ្មានបញ្ហាសម្រាប់ចែកាទេ គឺចែកាមិនបានគិតនិងចង់ទាមទារសំណងអ្វីឡើយពីប្អូនប្រុសម្នាក់នោះព្រោះប្អូនម្នាក់នោះមើលទៅគ្នាលំបាកហើយបើទាមទារក៏មិនដឹងថារកប្រាក់មកពីណាដើម្បីសងដែរហើយជាចុងក្រោយបានត្រឹមតែធ្វើការសូមទោសជាសាធារណៈ និងណែនាំកុំឲ្យបើកបរបែបនេះទៅថ្ងៃមុនអញ្ចឹងទៀត។

 សូមទស្សនាការឡាយផ្ទាល់របស់ក្រុមការងារTVFBខាងក្រោមនេះ៖

,


ប្រភព៖ TVFB