អាណិតណាស់...ម្តាយរបស់ប្អូនប្រុសលក់ក ញ្ឆែតបានប្រាប់ថា គាត់មិនចង់ឲ្យកូនប្រុសដើរលក់បែបនេះ តែដោយសារតែជីវភាពក្រីក្រពេក....
ស៊ីហៀង
-

កាលពីប៉ុន្មានថ្ងៃមុន មានបងប្អូនជាច្រើនបានធ្វើការចែករំលែក ពីជីវិតរបស់ប្អូនប្រុសម្នាក់ ដែលគាត់ដើរលក់ក ញ្ឆែតដល់ពេលយប់ ។ ប្អូនប្រុសមានឈ្មោះថា ដូរ មានឪពុកជាកម្មកសំណង់ធ្វើកានៅខេត្ដឆ្ងាយនិងម្ដាយជាអ្នកដើរបោកខោវអាវ និងកោសខ្យល់អោយគេ ដើម្បីបានប្រាក់បន្តិចបន្តួច គ្រាន់ទិញថ្នាំលេប ព្រោះគាត់មានជំងឺប្រចាំកាយ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានប្រាប់ឲ្យដឹងថា "ពេលនេះប្អូនប្រុសដែរដើរលក់កញ្ឆែតពេលយប់គាត់មានឈ្មោះថា ដូរ មានឪពុកជាកម្មកសំណង់ធ្វើកានៅខេត្ដឆ្ងាយ និងម្ដាយជាអ្នកដើរបោកខោវអាវ និងកោសខ្យល់អោយគេ ហើយម្ដាយគាត់មានជំងឺប្រចាំកាយ គឺជំងឺហឺត ម្ដាយគាត់បានប្រាប់ថា គាត់ក៏មិនចង់ធ្វើបែបនេះដែរ តែដោយសារតែជីវភាព ទើបគាត់ត្រូវបង្ខំចិត្ដអោយកូនរបស់គាត់ដើរលក់ក ញ្ឆែតបែបនេះ ចំណែកប្អូនប្រុសដូរគាត់រៀននៅថ្នាក់ទី3ហើយក៏បានឈប់រៀនដោយក្រុមគ្រួសារប្អូនប្រុសមានជីវភាពខ្វះខាត ហើយប្អូនប្រុសជាកូនបងគេដែរត្រូវរ៉ាប់រងប្អូនដល់តែបីនាក់ទៀត គាត់សូមអោយបងប្អូនពុកម៉ែពូមីងជួយដល់គាត់ផង?093633500"។

សូមបងប្អូនសប្បុរសជន មេត្តាជួយដល់ក្មេងប្រុសម្នាក់នេះផង គ្រួសាររបស់គាត់ពិតជាក្រខ្សត់ខ្លាំងណាស់ ហើយម្តាយគាត់ក៏មានជំងឺប្រចាំកាយ ហើយប្អូ​នប្រុសប្រឹងដើរលក់គ្រាន់បានប្រាប់បន្តិចបន្តួចជួយដល់គ្រួសាររបស់ប្អូន និងបានប្រាក់ខ្លះគ្រាន់ទុកទៅរៀន ផងដែរ៕

ប្រភព៖ Chav Mearnup Keo Nimith