លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូបរ័ចំនួន២គ្រឿងចុះជួយអន្តរាគមន៍ ជួយជនរងគ្រោះមកកាន់មន្ទីរពេទ្យភ្លាម និងជួយចេញថ្លៃថ្នាំពេទ្យទាំងស្រុងដល់ពួកគាត់ ក្នុងករណីផ្ទុះកំប៉ុងហ្គាសនៅ...
ស៊ីហៀង
- 843

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទីរសៀល មានករណីឆេះទូកនេសាទមួយគ្រឿង នៅចំណុចមុខផែធំចន្លោះកោះពស់ ក្បែរកោះត្រងោលស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សជាច្រើននាក់បានរងរបួស ហើយលោកឧកញ៉ា ទៀ វិចិត្រ បានចេញឲ្យកងកម្លាំងនិងអូប័រចុះជួយជនរងគ្រោះភ្លាមៗតែម្តង។

ជនរងគ្រោះមានឈ្មោះថា ទី១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក, ទី២.ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ (កូនដៃ) និងទី៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ (កូនដៃ) ។

សមត្ថកិច្ចបានប្រាប់ថា ទូកនេសាទ ដែលឆេះនេះ ពណ៌ខៀវ មានប្រវែងទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ មានមនុស្សចំនួន៣នាក់នៅលើទូកនេសាទដែលឆេះ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យឆេះទូកនេសាទនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដាំបាយ  និងខូចខាតសំភារៈនៅលើទូកទាំងអស់។ 

ក្រោយពីទទួលដំណឹងនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូបរ័ចំនួន២គ្រឿងចុះជួយអន្តរាគមន៍ទាន់ពេលវេលា និងបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ក្នុងនោះលោកឧកញ៉ាមានប្រសាសន៍ថានឹងចេញថ្លៃព្យាបាលទាំងស្រុងផងដែរ៕




Loading...