ចិត្តយើងចិត្តគេ ពេលបាត់របស់ច្បាស់ជាបារម្ភខ្លាំងណាស់ មានតែសូមបងប្អូនជួយស៊ែរផង...ខ្ញុំបាទបានបាត់ម៉ូតូមួយគ្រឿង ស្លាកលេខ កំពង់ស្ពឺ 1J 8695 ក្នុងបុរីពិភពថ្មីចំការដូង បើ...
-

ភ្នំពេញៈ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Sem Kosal បានបាត់ម៉ូតូមួយគ្រឿងម៉ាក Zoomer x 2017 ស្លាកលេខ កំពង់ស្ពឺ 1J 8695 ក្នុងបុរីពិភពថ្មីចំការដូង វេលាម៉ោង ៨និង៣០នាទី ។ ប្រសិនបើបងប្អូនបានប្រទះឃើញ ម៉ូតូមួយគ្រឿងសូមទំនាក់ទំនងមកកាន់លេខ 098 600609 ។

ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារនៅលើបណ្តាញសង្គមថា "ខ្ញុំបាទបានបាត់ម៉ូតូZoomer x 2017 ស្លាកលេខ កំពង់ស្ពឺ 1J 8695 ក្នុងបុរីពិភពថ្មីចំការដូង ផ្លូវលេខ11 នៅចន្លោះម៉ោង8 ជាង30នាទី ថ្ងៃទី09/10/2019 បើបងប្អូនបានឃើញជួយទាក់ទងមកលេខ098 600609"។

ប្រសិនបើបងប្អូនបានឃើញ ឬប្រទះឃើញនៅម្តុំណា សូមជួយផ្តល់ដំណឹងដល់ម្ចាស់ម៉ូតូផង ព្រោះថារបស់ទ្រព្យអ្នកណាក៏ស្រលាញ់ដែរ នៅពេលដែលបាត់បង់ទៅ យើងនៅនឹកស្តាយស្រណោះ និងសោកស្តាយជាខ្លាំង ។ ដូចនេះម្ចាស់របស់មានតែសូមឲ្យបងប្អូន និងបងៗសមត្ថកិច្ចមេត្តាជួយស្វែងរកម៉ូតូដែលពាក់ស្លាកលេខ កំពង់ស្ពឺ 1J 8695 ក្នុងបុរីពិភពថ្មីចំការដូង ។ សូមអរគុណទុកជាមុន៕

ប្រភព៖ សែម កុសល