ខេត្តស្វាយរៀង ៖ ស្នេហា មិនប្រកាន់វណ្ណៈ ពូជសាសន៍ មិនប្រកាន់អាយុ ពណ៌សម្បុរឡើយ សំខាន់គឺចេះស្រឡាញ់ចេះអាណិតគ្នា ដូច កូនក្រមុំវ័យ៧២ឆ្នាំ ចំណែកកូនកំលោះអាយុ៤០ឆ្នាំ បានដឹកដៃគ្នាចូលរោងជ័យ នៅថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៩ នេះ បង្កការភ្ញាក់ផ្អើលដល់អ្នកខេត្តស្វាយរៀង។
.jpeg?1570982889)
គូស្នេហ៍វ័យចំណាស់នេះខាងកូនកំលោះមានឈ្មោះ អ៊ុង វុន្ថា អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិប្រាសាក់ ឃុំប្រាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រីឯកូនក្រមុំ ឈ្មោះ កើត ឡាត អាយុ៧២ឆ្នាំ រស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
.jpg?1570982894)
បើទោះបីជាវ័យខុសជាងពាក់កណ្តាលអាយុយ៉ាងណាក៏ដោយអ្នកទាំងពីរព្រមដឹកដៃគ្នាចូលរោងការដោយមានចាស់ក្មេងចូលរួមអបអរសាទរក្នុងពិធីការនេះជិត១០០នាក់អ្នកផងដែរ។
.jpg?1570982898)
រូបគាត់ឃើញនិងស្គាល់ចិត្តគ្នាជាមួយក្រមុំដែលជាស្ត្រីមេម៉ាយកូន២នាក់នេះតាំងពីមុនបុណ្យភ្ជុំពោលគឺជាងមួយខែមកហើយរហូតមកដល់ថ្ងៃនេះបានសម្រេចចិត្តចូលរោងការតែម្តងដោយមិនគិតថាកូនក្រមុំក្រ ឬមានអ្វីនោះទេ។
.jpg?1570982903)
ជាក់ស្តែង នៅចំពោះមុខកូនក្រមុំ ដែលមានវ័យ៧២ឆ្នាំ កូនកំលោះវ័យ៤០ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា “បងនឹងថ្នាក់ថ្នមអូនកើតឡាត ឲ្យស្មើទៅនឹងទំហំសេចក្តីស្រលាញ់ពេញបេះដូង ហើយចង់ប្រាប់ទៅមនុស្សផងទាំងទ្បាយ កុំសើចចំអកនឹងគូរស្នេហ៍ពួកយើងអី ព្រោះនេះជាគូព្រេងពីអតីតជាតិ។ បងសន្យានឹងមើលថែអូន រហូតដល់ចាស់កោងខ្នងរៀងៗខ្លួន ខិតខំរកស៉ីធ្វើឲ្យជីវភាព បានធូធារបន្ថែមមួយកម្រិតទៀត”៕
.jpg?1570982910)
.jpg?1570982910)