វិស័យកីឡាប្រដាល់នៅក្នុងស្រុកខ្មែរ គឺវិស័យមួយ ដែលមានបងប្អូនជាច្រើន គាំទ្រនិងស្រលាញ់ លើកស្ទួយ តែជជីវិតអ្នកប្រដាល់ហាក់មិនសូវជាកាក់កបដូចជាវិស័យផ្សេងៗសោះ ព្រោះត្រូវចំណាយ កំលាំងកាយ កំលាំងចិត្ត ដើម្បីវៃលើសង្វៀនប្រដាល់ ដោយចំណាយទាំងសាច់ ទាំងឈាម លើសង្វៀន។ ដោយឡែកការពីពេលថ្មីៗនេះ កីឡាករប្រដាល់សកល លោក ឡុង សុភី ដែលជាកីឡាករប្រដាល់ដ៏ល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសកម្ពុជា ទើបតែទទួលបានមេដៃមាស ក្នុងការប្រកួតផងដែរ។ លោក ឡុង សុភី ក៏បានបង្ហោះសារយ៉ាងខ្លីថា "ឆ្នាំនេះខ្ញុំបានលេខ១ដូចឆ្នាំមុន នៅតែលុយ៣០មុីនការខ្ញុំប្រកួត១៥ឆ្នាំមុន ក៏លេខ១បាន៣០មុីន តែ១៥ឆ្នាំនេះក៏៣០មុីនខ្ញុំខំហើយបានលេខ១ហើយ អរគុណច្រើនណាស់បងប្អូន?????????????"។

ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ក៏បានបង្ហោះសារយ៉ាងខ្លីថា "ប្អូន ឡុង សុភី បេីបានឃេីញបងផ្សាយដំណឹងនេះ សូមមកយកថវិកាចំនួន ២០០ ដុល្លារ ពីបង អាចទាក់ទងលេខបង ០១២ ៩៣៣៨៨៣"។ យ៉ាងណាមិញ ក៏សូមឲ្យបងប្អូនជាធ្វើការចែករំលែក ជាបន្តផង ដើម្បីឲ្យកីឡាករ ឡុង សុភី គាត់បានដឹង និងមកទទួលយកប្រាក់ពីលោក ផែង វណ្ណៈ ដែលលោកបានផ្តល់ជាថវិការ ចំនួន២០០ដល់ កីឡាករ៕




ប្រភព៖ ផែង វណ្ណៈ