សូមចូលរួមរំលែកទុក្ខផង...រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា នៅក្នុងករណីព្យុះដ៏កំណាចនោះ​ បានបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស រហូតដល់ទៅ៣៥នាក់...
ស៊ីហៀង
-

ជប៉ុន៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ប្រទេសជប៉ុនបានរងគ្រោះដោយសារព្យុះដ៏កំណាច បានបោកបក់ បណ្តាលឲ្យជន់លិច និង បែកបាក់ផ្ទះសំបែងជាច្រើនខ្នង ហើយមនុស្សជាច្រើន បានចាកចេញពីផ្ទះសំបែង ព្រមទាំងមានមនុស្សមួយចំនួនបានស្លា ប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍នោះផងដែរ។ ដោយឡែកនៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ជប៉ុនបានធ្វើការសង្គ្រោះទ្រង់ទ្រាយធំ​ ដែលមានឧទ្ធម្ភាគចក្រ​ ទូក​ និងកងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅតាមផ្ទះលិចទឹកកាលពីថ្ងៃអាទិត្យខណៈចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏ខ្លាំងបានកើនឡើងដល់ ២៥ នាក់និងបាត់ខ្លួនរាប់សិបនាក់។ ស្ត្រីម្នាក់បានដួលស្លា.ប់ដោយសារឧទ្ធម្ភាគចក្រសង្គ្រោះ។

ជាក់ស្តែងនៅមុននេះបន្តិច នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Aplus Cooc គាត់បានធ្វើការ​បកប្រែយកបងប្អូនបានដឹងពីចំនួនអ្នកស្លា ប់នៅក្នុងហេតុការណ៍ដ៏សែនអាក្រក់មួយនេះ។ ម្ចាស់គណនីហ្វេសប៊ុកបានធ្វើការបកប្រែពីសារព័ត័អន្តរជាតិ CA news ថា​"ព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលជប៉ុន​ អ្នកស្លាប់មាន14នាក់និងបាត់ខ្លួន11នាក់​ តែព័ត៌មានសរុបចំនួនអ្នកស្លាប់មានដល់35នាក់ហេីយ​ ដោយក្រុមសង្គ្រោះទ្រង់ទ្រាយធំដោយសរុបចំនួបក្រុមសង្គ្រោះមាន10មុឺននាក់​រួមទាំងទាហាន31000នាក់ផងដែរ​ ។ CA news 14-10-2019"៕

ប្រភព៖ Aplus Cooc