មហាមិត្តដ៏ល្អរបស់ខ្ញុំអើយ...ក្រោយព្យុះ​ទីហ្វុងបានវាយបំផ្លាញ​ផ្ទះសំបែង និងបាត់បង់មនុស្សជាច្រើនរួចមក​ បញ្ហាដ៏ធំសម្រាប់ជប៉ុននៅពេលនេះ គឺបញ្ហាញផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ...
ស៊ីហៀង
-

ថ្វីត្បិតតែព្យុះកំំណាចបានរសាត់ទៅក៏ពិតមែន តែអ្វីដែលពួកគាត់នៅតែជួបបញ្ហានោះគឺការស្វែងរកមនុស្សជាបន្តទៀត។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Aplus Cooc​ បានបង្ហោះឲ្យដឹងថា "ព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលជប៉ុន​ អ្នកស្លា ប់មាន14នាក់និងបាត់ខ្លួន11នាក់​ តែព័ត៌មានសរុបចំនួនអ្នកស្លា ប់មានដល់35នាក់ហេីយ​ ដោយក្រុមសង្គ្រោះទ្រង់ទ្រាយធំដោយសរុបចំនួបក្រុមសង្គ្រោះមាន10មុឺននាក់​រួមទាំងទាហាន31000នាក់ផងដែរ​" ។

ជាក់ស្តែងផ្លូវចិត្តរបស់ជនជាតិជប៉ុនគឺពួកគាត់ពិតជាផ្លូវចិត្តធ្ងន់ធ្ងរខ្លាំងណាស់ ព្រោះតែគាត់បានបាត់បង់ជនរួមជាតិ មនុស្សជាទីស្រលាញ់ និង មិត្តរួមការងារជាដើមនោះ។ បញ្ហាផ្លូវចិត្ត ពិតជាធ្វើឲ្យមនុស្សយើងពិតបាកទទួលយកខ្លាំងណាស់ តែបើមានបញ្ហាផ្លូវចិត្តហើយនោះ។ 

ទោះបីប្រទេសមួយនេះជួបរឿង ជាច្រើនលើកច្រើនសារ តែពួកគាត់នៅតែពិបាកទទួលយក ពីកា​របាត់បង់សាច់ញាតិ។ គ្រោះធម្មជាតិ គ្មាននរណាម្នាក់ អាចគ្រប់គ្រងបាននោះទេ ។ ដូចនេះក្នុងនាមយើងជាកូនខ្មែរ ក៏ដូចមហាមិត្ត គឺតែពាក្យថាសោកស្តាយ និង អាណិតដល់បងប្អូនជនជាតិជប៉ុនយ៉ាងខ្លាំង។ ក្តីទុក្ខដ៏ធំមួយនេះ បងប្អូនខ្មែរជាច្រើន មានតែចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រោះធម្មជាតិមួយនេះ។

ម្ចាស់គណនីហ្វេសប៊ុកមួយបានលើកឡើថា " ព្យុះHagibisបានចេញផុតពីប្រទេសជប៉ុនហេីយ​ តែការងារបន្ទាប់កាន់តែពិបាកនោះគឺការសង្គ្រោះប្រជាពលរដ្ឋ​ ស្វែងរកអ្នកបាត់ខ្លួន​ ដែលរងគ្រោះក្រោយព្យុះ​ទីហ្វុងបានបំផ្លាញ​ ដែលប៉ះទាំងផ្លូវកាយ​ ជាពិសេសផ្លូវចិត្តធ្ងន់ធ្ងរខ្លាំងសំរាប់មិត្តជប៉ុនយេីង"៕

ប្រភព៖  Aplus Cooc​