អាសូរណាស់...កំពុងតែតំឡើងជណ្តើរយន្តរួចហើយ ស្រាប់តែបាក់ធ្លាក់មនុស្សទៅក្រោមចំនួនបីនាក់ បណ្តាលឲ្យ...
-

ភ្នំពេញ ៖ បុរស៣នាក់បានស្លា ប់កប់ក្នុងផ្ទាំងថ្មនៅក្នុងករដ្ឋានសំណង់ខុនដូរមួយកន្លែងកំពុងសាងសង់គួរឲ្យអាណោចអធម៌ ខណៈពួកគាត់ទាំងបីនាក់កំពុងតំឡើងជណ្ដើរយន្តរួចហើយបាក់ធ្លាក់មកក្រោម ។ ក្នុងហេតុការណ៍ខាងលើនេះបង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃអាទិត្យ ទី១៣ ខែតុលាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៥ ក្នុងការដ្ឋានមួយកន្លែងកំពុងសាងសង ក្បែរសណ្ឋាគាហូលីដេ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាស ពជនរងគ្រោះទី១ ឈ្មោះ សុខ សម្បត្តិ ភេទប្រុសអាយុ២១ឆ្នាំ មុខរបជាងជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋានខាងលើ និងមានស្រុកកំណើតក្នុងភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ សពរងគ្រោះទី២ មានឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបជាងតំឡើងជណ្ដើរយន្តស្នាក់ក្នុងការដ្ឋានមានស្រុកកំនើតភូមិទន្លេរស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរខេត្តកំពង់ចាមសពរងគ្រោះទី៣៖មានឈ្មោះធីមធីរ៉ងភេទប្រុស អាយុ៣១ឆ្នាំ មុខរបជាងតំឡើងជណ្ដើរយន្តមានស្រុកកំនើតត្រពាងបី ឃុំបារាយ ។

បើតាមប្រភពពីកម្មករម្នាក់ដែលស្គាល់បុរសរងគ្រោះទាំងបីនាក់ខាងលើបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់បានតំឡើងជណ្ដើរយន្តតែបានបាត់ពួយគាត់មិនឃើញតាំងពីយប់ថ្ងៃទី១២មកម្លេះ ហើយក៏មិនដឹងថាបាក់អន្ទាដែរពួកគាត់តំឡើងជណ្ដើរយន្តតាំងពីម៉ោងប៉ុន្មាននោះទេ ទើបតែមានការភ្ញាក់ផ្អើលម៉ោង៨ និង១០នាទីយប់ដោយពួកគាត់បានគាស់សង្ក័សីដែលបាំងជណ្ដើរយន្តស្រាប់តែឃើញជើងបុរសម្នាក់ឡើងលើក្បាលកប់ទៅនិងដីលិចបាត់ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យបឋម និងធ្វើកំណត់ហេតុជនរងគ្រោះ ។

បន្ទាប់មកសមត្ថកិច្ចជំនាញបានមកធ្វើការកាយយកសពជនរងគ្រោះខាងលើមកធ្វើកំណត់ហេតុ និងធ្វើកាសល្យវិឆ្ឆ័យរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា