អត់ចេះខ្មាស់គេខ្លះទេអី បងៗប្អូនៗអើយ...លោកមាស សាលី ថា ធ្វើចរឹកមិនដឹងអី ដូចកូនក្មេង បានតែឲ្យបងៗប៉ូលីស កាន់បន្ទះរនាបដាក់ម្នាក់មួយបន្ទះរនាបទៅបានសម...
-

ពិធីបុណ្យអ៊ុំទូក សំពះព្រះខែ ដែលជាពិធីបុណ្យប្រពៃណីខ្មែរយើង ដែលបានរៀបចំឡើងនៅទីក្រុងតាខ្មៅរយៈពេលពីថ្ងៃមកនេះ មានបងប្អូនយើងជាច្រើនបានចូលរួម ទស្សនា និងស្រែកហោកញ្ជ្រៀវ ដើម្បីជាការលើកទឹកចិត្ត ។ ជាមួយគ្នានោះផងដែរ ក្រៅពីការចូលរួមកម្សាន្តសប្បាយ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ក៏មានបងប្អូនមួយចំនួនគាត់បានទិញរបស់ញុាំ ផឹក ដើម្បីបង្កើនឲ្យកាន់តែសប្បាយរីក មានទឹកសុទ្ធ និងគ្រឿងញុាំផ្សេងៗផងដែរ។ 

ក្រោយពីបានបញ្ចាប់ការសើច ហោកញ្ជ្រៀវ យ៉ាងសប្បាយហើយនោះ យើងទាំងអស់គ្នាងាកមកមើល ពីទីកន្លែងម្តង ដែលជាហេតុគួរឲ្យហួសចិត្តជាខ្លាំង ងាកទៅខាងណាក៏ឃើញតែសំរាម ឆ្វេង ស្តាំ គឺមានតែសំរាមទាំងអស់ ។ ហេតុអីក៏បងប្អូនខ្មែរយើង នៅតែបន្តធ្វើរឿងដដែលបែបនេះ? 

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងលោក មាស សាលី បានបង្ហោះសារយ៉ាងខ្លី ក្រោយពីបង្ហាញការហួសចិត្តជាខ្លាំង ក្រោយពីបានឃើញទិដ្ឋភាពបែបនេះ។ លោកបានសរសេរសារយ៉ាងខ្លីថា "ដាក់បងៗប៉ូលីសចំនួន ដប់ទៅ20នាក់ជិតនឹងមើល។ហើយ ម្នាក់ៗកាន់បន្ទះរនៀបម្នាក់មួយទៅ អ្នកណាបោះចោលសំរាម ដាក់ពីរបីបន្ទះរនៀបទៅរាងហើយ ចរឹកមិនដឹងអីដូចកូនក្មេងមានប្រដៅរបៀបកូនក្មេង"៕

ប្រភព៖ Meas Saly