សួរថាឈឺទេ...លោកជំទាវ ដាណា ថា​ ទំនេរៗឆ្លុះកញ្ចក់មើលខ្លួនឯងផង កូនបំណុលទាំងឡាយ នឹងអ្នកជំពាក់គេទាំងឡាយ កុំហឺហាតែសំបកក្រៅពេក...
ស៊ីហៀង
-

បងប្អូនជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានរបស់លោកជំទាវ ដាណា ភរិយា ឯកឧត្តម ហ៊ុន គឹម ដែលលោកជំទាវ បានចូលរួម នៅក្នុងការជួយដល់ជនទីទាល់ក្រ និងបានជួយដល់អ្នកសិល្បៈ ពេលដែលពួកគាត់ជួបការលំបាក។ លោកជំទាវ ដែលមានទាំងរូបសម្រស់ដ៏ស្អាត ហើយទឹកចិត្តក៏ល្អផង បានធ្វើឲ្យមហាជនជាច្រើន ធ្វើការសរសេរ ពីទឹកចិត្តដ៏ល្អរបស់លោកជំទាវ ។

ដោយឡែកក្រោយរឿងបំណុល និងការលក់របស់ប្រេនៗនៅតាមបណ្តាញសង្គម ហើយបានបោកប្រាស់កូនខ្មែរជាច្រើនរូប ហើយក៏ត្រូវបានកូនខ្មែរមានការមិនពេញចិត្តចំពោះទង្វើរដ៏អាក្រក់មួយនេះ ក៏បានធ្វើឲ្យលោកជំទាវ ដាណាដាក់មួយឃ្លាយ៉ាងច្បាស់ថា​"ទំនេរៗឆ្លុះកញ្ទក់មើលខ្លួនឯងផង? កូនបំណុលទាំងឡាយ នឹងអ្នកជំពាក់គេទាំងឡាយ កុំហឺហាសំបកក្រៅ"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញមតិថា "តាមផ្លូវច្បាប់ មិនមែនតែ សងលុយរួចខ្លួនទេ ត្រូវជាប់បទល្មើស ព្រហ្មទណ្ឌ ទៀត

១ រំលោភលើទំនុកចិត្ត

២ ក្លែងបន្លំ គុណភាព

៣ បរិហារកេរ្ត និងចេរប្រមាថ

សំណងរដ្ឋប្បវេណី ជាសំណង តែបទល្មើសព្រហ្មណ្ឌ បណ្តឹងអាជ្ញា មិនរលុតឡើយ"។ លោកជំទាវក៏បានខមិនតវិញថា​"ចឹងកោតតែអ្នកជំពាក់គេ ដេកលក់"៕

ប្រភព៖ Dana Orm