ម៉ូតូដឹកកៅអីឈេីមិនទាន់កែច្នៃ ត្រូវសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុងបង្ក្រាប..
Panha
-

(រតនគិរី)÷ រ៉ុឺម៉កម៉ូតូដឹកកៅអីតុកាតាមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើចុះចាប់ កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅត្រង់ចំណុចជាងក្រឡឹងកៅអីតកាតាមួយកន្លែងខាងកើតព្រលានយន្តហោះចាស់ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។

សមត្ថកិច្ចបានឲ្យដឹងថាខណ: រ៉ុឺម៉កម៉ូតូមួយគ្រឿងនេះបានដឹកជញ្ជូនកៅអីតុកាតាមិនទាន់កែច្នៃចំនួន៥គ្រាប់ជារៀងរាល់ថ្ងៃ ទោះបីជាមានកម្លាំសមត្ថកិច្ចអាវុធហត្ថចុះទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក្តី ក៏រ៉ុឺម៉កម៉ូតូមួយគ្រឿងនេះនៅតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើដដែលមិនខ្លាចរអាឡើយ។

សមត្ថកិច្ចបានបន្តថាបន្ទាប់ពីសមត្ថកិច្ចបានឃាត់ចាប់រ៉ឺម៉កម៉ូតូអ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់ទុករ៉ឺម៉កម៉ូតូបន្ទាប់មកសមត្ថកិច្ចជំនាញបានរឹបអូសយកមកខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធី។សូមបញ្ជាក់ថាជំនាញរដ្ឋបាលព្រៃឈើក្រុងបានលុងមិនគួរណាទៅចាប់រ៉ឺម៉កម៉ូតូដឹកកៅអីតុកាតាយកមកកែច្នៃដើម្បីប្រើប្រាស់សោះក៏ចាប់ដែរកាលពីសំបូរឈើពីមុនក៏មិនធ្វើចឹងទៅ?៕

ប្រភព:ភ្នំពេញថ្មី ប្រចាំខេត្តរតនគិរី