ប្រិយមិត្តប្រាកដជាច្រើនបានស្គាល់ប្អូនប្រុស សាន ដារ៉ាវីត រួចមកហើយ ដែលប្អូនប្រុសជាបុគ្គលម្នាក់ ផ្តួចផ្តើមគំនិត ការប្រមូលសំរាម នៅបឹងត្របែក ឲ្យមានសោភ័ណភាពស្អាត ហើយនិងមិនមានក្លិនស្អុយដូចមុន ព្រមទាំងបានបង្ហាញពីការរួបរួមកំលាំងគ្នានោះពួកគាត់យើងធ្វើបានសម្រេច គ្រាន់តែពេលខ្លះត្រូវចំណាយពេលយូរបន្តិចតែប៉ុណ្ណោះ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ ក្រុមកីឡាករ ប្រណាំងអ៊ុំទូក ដែលនិងប្រារព្ធនាពេលខាងមុខ នេះបានធ្វើការហ្វឹកហាត់ ដើម្បីដណ្តើមយកជ័យជំនះ ក្នុងការប្រកួត ។ សំរាមដែលបងប្អូនជាច្រើនបានបោះចោល ពាសពេញសួនច្បារ និងកន្លែងអង្គុយលេងជាច្រើន ដោយមានបងប្អូន ពិសាររួច ក៏បោះចោល យ៉ាងគ្មានសណ្តាប់ធ្នាប់ ។

ភ្លាមនោះលោក សាន ដារ៉ាវីត បានបង្ហោះថា "តាខ្មៅយើងហ្នឹង ថ្ងៃនេះ ខុសពី ម្សិលមិញ !មានមនុស្សជាច្រើនមកចូលរួម !! អ្នកដែលចូលរួមបោះសំរាមតាមទីសារធារណៈ ស្មើរនឹងចូលរួមបំផ្លាញជាតិ" ។ នេះគឺរឿងមួយដ៏គួរខ្មាស់អៀនបំផុត ព្រោះថាខ្លួនជាញុាំហើយទុកសំរាមចោលគ្មានការទទួលខុសត្រូវ និងយកចិត្តទុកដាក់អ្វីបន្តិច ធ្វើចរឹកដូចកូនក្មេង ញុាំកន្លែងណាចោលនៅកន្លែងនោះ។ យ៉ាងណាក៏គួរតែអាណិតដល់ លោកពូអ្នកមីង ដែលគាត់ជាសំអាតផងអស់លោក គាត់ក៏មានការនឿយហត់ គាត់ក៏មានធុញខ្លាំងណាស់ដែរ ពេលបានឃើញទិដ្ឋភាពបែបនេះ៕




ប្រភព៖ យុវជនសំរាម