នារីរូបស្រស់ម្នាក់ដែរគេស្គាល់ថាជាម្ចាស់ហាងលក់មាសពេជ្យ ដាណា នៅមុននេះបន្តិចបានធ្វេីការប្រកាសស្វែងរកក្មេងប្រុស៣នាក់បងប្អូនដែលចូលលុយគ្នាផ្ញេីលុយអោយឪពុកម្ដាយនៅស្រុកខណ:មិនចេះសរសេរលេខទូរស័ព្ទធ្វេីអោយបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រេីនមានការអាណិតអាសូរជាខ្លាំង៕ ម្ចាស់ហាងលក់មាសពេជ្យរូបនេះចង់ជួបនឹងផ្ដល់ថវិកាមួយចំនួនទៅដល់ឪពុកម្ដាយនឹងក្មេងប្រុសទាំង៣នាក់ផងដែរ៕ ជាមួយគ្នានេះផងដែរម្ចាស់ហាងរូបនេះបានសរសេរថា:

("ជីវិតអើយជីវិត!មានអ្នកស្គាល់ស្គាល់ក្មេងៗនេះទេខ្ញុំចង់ជួយផ្ញើលុយទៅឱ្យអ្នកផ្ទះគាត់១០០ដុល្លារហើយឱ្យពួកគាត់ ១០០ដុល្លារទៀតចែកគ្នាគ្រាន់បានហូបឆ្ងាញ់និងសម្រួលជីវិតបានខ្លះ។អាយុប៉ុណ្ណឹងកំពុងពេញរៀនក្នុងសាលាតែធ្វើម៉េចបើជីវិតបង្ខំហើយ គ្មានអ្នកណាចង់ទេ។សូម្បីលេខក៏មិនចេះសរសេរ មិនដឹងថាអនាគតទៅជាយ៉ាងណាតែសង្ឃឹមថាប្អូនៗមានជីវិតប្រសើរជាងនេះ។

ខ្ញុំមិនដឹងថាពួកគាត់កំពុងធ្វើការងារអីទេ ហើយក៏មិនដឹងស្ថានភាពគ្រួសារគាត់យ៉ាងណាទេតែឃើញគាត់ចូលលុយគ្នាបាន ២៩ម៉ឺនរៀលផ្ញើទៅផ្ទះមានចិត្តកតញ្ញូចង់ឱ្យពួកគាត់បានសប្បាយចិត្តជាងនេះចង់ជួយផ្ញើថែម។ខ្ញុំនឹកឃើញចង់ស្រក់ទឹកភ្នែកព្រោះពេលដែលលំបាកមែនទែនលុយមួយម៉ឺនមួយម៉ឺនមានតម្លៃខ្លាំងណាស់។

ជីវិតមនុស្សមិនដូចគ្នាទេហើយជីវិតក៏ពោរពេញដោយការតស៊ូបែបនេះ។បើពួកគាត់នៅជិតៗព្រែកព្នៅចង់ហៅមកជួបគ្រាន់ដឹងរឿងខ្លះ!")

.jpg?1571061908)