ពិតទេ ? ចោម ច័ន្ទ នៅតែបោក ហ៊ានដល់ថ្នាក់យកមហាអំណាចជប៉ុនមកបង្ហោះបោកគេដើម្បីលាងមុខមាត់ដែលកំពុងស្អុយរលួយ ទាំងដែលមិនបានធ្វើអ្វីសោះ...
-

ហ្វេសប៊ុក៖ ​បងប្អូនច្បាស់ជាបានស្គាល់ហើយថា តារា ហ្វេសប៊ុក នាង ចោម ច័ន្ទ ដែរទើបតែនៅក្នុងពេលថ្មីៗនេះត្រូវបានមហាជនជាច្រើនបាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងទៅលើរូបនាងនិងគ្រួសាររបស់នាងជុំវិញរឿងលក់កាបូបក្លែងក្លាយទៅឲ្យភ្ញៀវ និងថែមទាំងបោកប្រាស់ទំនុកចិត្តភ្ញៀវ ធ្វើឲ្យភ្ញៀវខឹងនាំគ្នាទៅដាក់ពាក្យបណ្តឹងថែមទៀតផង។

តែយ៉ាងណាមិញមើលទៅចោម ច័ន្ទ ហាក់ដូចជាមិនខ្វល់អ្វីឡើយថែមទាំងដឹកដៃគូស្នេហ៍ទៅដើរលេងនៅប្រទេសជប៉ុនយ៉ាងរំភើយហើយថែមទាំងធ្វើសម្បុរសធម៍នៅប្រទេសជប៉ុនដែលបានជួបគ្រោះអាសន្នដោយសារព្រុះទៀត នាងនិងគូរស្នហេ៍របស់នាងបាននាំគ្នាទៅទិញបាយប្រអប់ជាច្រើនទៅចែកជូនបងប្អូនខ្មែរយើងដែលរស់នៅក្នុងប្រទេសជប៉ុនដោយក្តីអាណិតអាសូរជាពន់ពេកដែលចេញពីចិត្តរបស់នេាង។

ជាក់ស្តែងបើយោងទៅតាមពាក្យសម្តីរបស់បងប្រុសម្នាក់ដែលមានឈ្មោះថា Jetra Ananda Kong គាត់ជាអ្នករស់នៅប្រទេសជប៉ុនផ្ទាល់បានធ្វើការលើកឡើឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ សូមជូនបទ៖ "បោកនៅតែបោកដដែល"។ ផុសហើយស្មានថាគេភ្លើជឿវា ទីបំផុតត្រូវគេនាំគ្នាសំពងលិបក្បាលចូលវិញ ថែមទាំងលុបបង្ហោះចេញបាត់។ ពូជមីសំគីសបោកមុខឈាមនេះនៅតែបន្តបោកគេទាំងភ្លីភ្លើ។ ហ៊ានដល់ថ្នាក់យកមហាអំណាចជប៉ុនមកបង្ហោះបោកគេដើម្បីលាងមុខមាត់ដែលកំពុងស្អុយរលួយ ទាំងដែលមិនបានធ្វើអ្វីសោះ។ ខ្មែរនៅជប៉ុនអន់ដល់ថ្នាក់ចាំមីមេបោកប្រាស់នេះទៅហុចបាយកញ្ចប់? ខ្មែរនៅជប៉ុនគួរតែប្តឹងក្បាលវាទេ? មីព្រៃចុងស្រុក មីប្រេនថែមរូត មីបោកគេលុះក្ស័យ។ កុំអោយបងប្អូនវារួចខ្លួន បន្តទាមទារអូសក្បាលពួកវាមកទទួលទោស។

ខ្មែរនៅជប៉ុនមកដល់ពេលនេះមិនមានអ្នកណាម្នាក់រងគ្រោះដោយទឹកជំនន់ទេ​ តេីហងទៅជួយអ្នកណា? ? អ្នកនៅជប៉ុនល្ហាមដល់ថ្នាក់ត្រូវការង៉ែងទៅចែកបាយកញ្ចប់? សន្សំលុយយកមកសងថ្លៃបំណុលដែលបងប្អូនង៉ែងបោកគេអោយអស់វិញល្អជាង។