មហាជនកោតសរសើរយ៉ាងខ្លាំង ចំពោះស្រីស្អាតម្នាក់នេះ បន្ទាប់ពីនាងជួយជីវិតជនរងគ្រោះម្នាក់ ទាំងមិនខ្ពើម ទោះបីជាឈា មប្រឡាក់ខ្លួនក៏ដោយ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា ជិះម៉ូតូ Honda Beat មួយគ្រឿង ក្នុងល្បឿនលឿនល្មម​ អកហ្សឺរថយន្តកូរ៉េដឹកទឹកកក​ បត់ចូលផ្លូវក្លោងទ្វារ បានចាប់ហ្វ្រាំងមុខទាំងបង្ខំ ដួលបោកនឹងថ្នល់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសបែកក្បាល​ និង​រលាត់ដៃរលាត់ជេីង​ តែត្រូវបានប្រជាពលរដ្ឋ និងនារីរូបស្រស់សោភាម្នាក់ បានឃើញក៏ចូលទៅជួយលើកគ្រាមកលើចិញ្ចើមផ្លូវ ធ្វេីឲ្យនាងប្រលាក់ឈាមពេញដៃជើង​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចល្បាតប៉ុស្តិ៍បឹងទំពុនទី១ ហៅរថយន្ត​គិលានសង្គ្រោះគ្លីនិកឯកជន​ ហុងហាក់​ បេីកបរដោយលោកពូ​ K50 មកដល់កន្លែងកេីតហេតុដែរ​ កាលពីវេលាម៉ោង០២:៤៥នាទីយប់រំលងអធ្រាត្រ​ ចូលថ្ងៃអង្គារ៍​ ទី១៥​ ខែតុលា​​ ឆ្នាំ២០១៩នេះ​ នៅតាមផ្លូវ២៧១ ជិតក្លោងទ្វារចូលមុខវត្ត​សន្សំកុសល​ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​ ភ្នំពេញ​។

យ៉ាងណាមិញបន្ទាប់ពីបានឃើញនៅសកម្មភាពរបស់នារីរូបស្រស់ម្នាក់នេះរួចបានធ្វើឲ្យមហាជនជាច្រើនបានកើតមានក្តីត្រេកអរយ៉ាងខ្លាំងព្រោះប្អូនស្រីមានចិត្តល្អចេះជួយអ្នកដ៏ទៃដោយមិនបានគិតពីអ្វីទាំងអស់ទោះបីជាមានឈាមប្រលាក់ពេញខ្លួនយ៉ាងណាក៏ដោយក៏ប្អូនស្រីមិនបានខ្ពើមសូម្បីតែបន្តិចសំខាន់ជួយជនរងគ្រោះសិន។ ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន-អត់លុយ

សូមទស្សនាវិដេអូខាងក្រោម៖