ចិត្តល្អខ្លាំងណាស់...អ្នកមីងម្នាក់ភ្ញាក់ព្រឺត ពេលត្រឡប់មកពីកាត់ស្មៅ បេះបន្លែ​ បេះឈូកវិញ ស្រាប់តែឃើញ ...
-

ជីវិតមនុស្សយើងម្នាក់ៗដែលកើតមកនៅលើផែនដីនេះ មានអ្នកខ្លះរស់នៅពិបាក ហើយមានអ្នកខ្លះទៀតរស់នៅសុខស្រួល មិនខ្វល់ពីការអត់អាហារញុាំ ក្រោកពីគេងមកមានអាហារហូបស្រាប់ ខុសឆ្ងាយពីជីវិតអ្នកក្រ ត្រូវក្រោកតាំងពីព្រឹកព្រលឹម ដើម្បីឆ្ពោះទៅកាន់ កន្លែងធ្វើការ។ តែមាន ឬ អ្នកក្រ គឺសុទ្ធតែជាមនុស្សម្នាក់ ដែលមានទុក្ខលំបាកដូចគ្នា គ្រាន់តែទុក្ខលំបាកដែលគេមាន ខុសពីយើងមានតែប៉ុណ្ណោះ។ 

បើយើងងាកមើលពីសម័យបច្ចុប្បន្នវិញ គឺ មានបងប្អូនជាច្រើន បានប្រើចិត្តនៅក្នុងការសម្រេចចិត្ត មិនមែនប្រើតែខួរក្បាលនោះទេ គឺពួកគាត់ចង់ជួយដល់មនុស្សដែលគាត់អាចគិតថា អាចជួយបាន ហើយជួយដោយចិត្ត មិនជួយដោយយកមុខមាត់នោះទេ។ ជាក់ស្តែងដូចជាអ៊ុំស្រីម្នាក់ គាត់ជាអ្នកក្រ មានតែកង់កញ្ចាស់មួយ ដើម្បីកាត់ស្មៅ​ បេះបន្លែ​ បេះឈូកនៅទីនេះ​ យកទៅលក់តែប៉ុណ្ណោះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Aplus Cooc គាត់បានបង្ហោះពីជីវិតរបស់អ៊ុំស្រីម្នាក់ ដែលគាត់ឧស្សាហ៏មកកាត់ស្មៅ​ បេះបន្លែ​ បេះឈូកនៅទីនេះ​ យកទៅលក់។ ដោយម្ចាស់គណនីហ្វេសប៊ុកគាត់បានប្រាប់ឲ្យដឹងថា "អ្នកមីងឧស្សាហ៏មកកាត់ស្មៅ​ បេះបន្លែ​ បេះឈូកនៅទីនេះ​ យកទៅលក់។Oum Chan Tevy your package rice of heart pack for her ...គាត់អត់ដឹងថាអ្នកណាអ្នកអោយទេ​ ព្រោះមកវិញគាត់ឃេីញអង្ករនៅក្នុងកាឆេគាត់ម៉ង?"។ ទន្ទឹមនិងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ គ្រាន់តែឃើញពីការបង្ហោះ និងការជួយ ដល់មនុស្សដែលគាត់កំពុងតែជួបនៅការលំបាក ៕

ប្រភព៖  Aplus Cooc