តារាសម្តែងជើងចាស់ អ្នកមីង ផល្លារ ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាព និងតារាសម្តែងដែលមានទេពកោសល្យម្នាក់ក្នុងវិស័យសិល្បៈ ហើយបានសម្តែងខ្សែរភាពយន្តជាច្រើនរឿង ជូនទូរទស្សន៍ជាច្រើន ។ នៅក្នុងជីវិតជាអ្នកសិល្បៈ ពេលសម្តែងរឿងម្តង សើចសប្បាយ តែតាមភាពជាក់ស្តែង តារាសម្តែងរូបនេះ ពិតជាកំសត់ខ្លាំងណាស់ ត្រូវម្ចាស់ផ្ទះចាក់សោរមិនឲ្យចូលផ្ទះ ដោយសារអត់បង់ថ្លៃផ្ទះអោយគេ ។
បើយើងតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារថា "សូមជួយស៊ែរផង?អាណិតតារាសម្តែងអ្នកមីងផល្លារណាស់ ??ត្រូវម្ចាស់ផ្ទះចាក់សោរមិនអោយចូល??ដោយសារអត់បង់ថ្លៃផ្ទះអោយគេ ?ប៊ិះនិងលោតទឹកសម្លា ប់ខ្លួន។! ?។
អ្នកមីង ផល្លារគឺជាតារាសម្តែងជើងចាស់ ដែលទទួលបានការគាំទ្រពីទូរទស្សនិកជន ដោយអ្នកស្រី តែងតែថតខ្សែភាពយន្តជាច្រើនរឿងរាប់មិនអស់ ដោយដើតួជាម្តាយ មេដោះ អ្នកបំរើ យាយ អក .ល។ អ្នកមីងផល្លារតែងតែដើថតកុនជោយគេបានមួយថ្ងៃរស់មួយថ្ងៃ ពេលខ្លះមានផលិតកម្មខ្លះមិនបើកអោយអ្នកមងផង តែមីងផល្លារមិនហ៊ានទាទេខ្លាចគេលែងហៅថត សុខចិត្តដើខ្ចីនិងសុំពីមិត្តសិល្បៈពេលទៅថតម្តងៗ ។
អ្នកមីងផល្លាររាល់ថ្ងៃជួលបន្ទប់គេនៅជាមួយកូននៅម្តុំផ្សារកណ្តាលជាន់ទី៣ ដោយអ្នកស្រីមានជីវភាពក្រីក្រខ្វះខាត និងមានជំងឺ រហូតកាលពីម្សិលមិញអ្នកស្រីមកដល់ផ្ទះខ្ញុំបាទ ហើយស្រែកយំរៀបរាប់ទាំងទឹកភ្នែក ដោយអោយជួយផ្សព្វផ្សាយនិងជួយដល់គាត់ផង ។
ក្នុងឱកាសនោះដែរ ក៏មានការឧបត្ថម្ភពីសំណាក់ លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា ព្រមទាំងក្រុមគ្រួសារ ចំនួន២០០$ ផងដែរ ។ អ្នកស្រីផល្លារបានថ្លែងអំនណរគុណដល់លោកឧកញ៉ានិងលោកជំទាវទាំងទឹកភ្នែកដែលបានជួយអ្នកស្រីនៅពេលអ្នកស្រីប៊ិះនិងផុយដង្ហើម ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា




មានវិដេអូ៖
ប្រភព៖ អុឹម ជីវ៉ា