លោក ឡេង ប្រុស បងប្រុសលោក ឡេង ណាវ៉ាត្រា ថាគួរតែអោយឡានពេទ្យសង្រ្គោះបន្ទាន់ទៅមុនព្រោះក្បួនរថយន្តថ្នាក់ដឹកនាំ ទើបចេញក្បាលមក តែបើខ្លាចមែន ប៉ារ៉ាស់ប៉ុណ្ណឺងក៏មិនអាច...មានវិដេអូ
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក​ មានការជជែកវែកញែកជាខ្លាំង ចំពោះរឿងមន្ត្រីសមត្ថកិច្ច​ បានធ្វើឃាត់រថយន្តពេទ្យ ហើយឲ្យឡានរបស់ក្បួនថ្នាក់ដឹងនាំ ដែលបើកចេញពីព្រលានយន្តហោះ អន្តរជាតិ ពោធ៌ចិនតុង បើកចេញទៅមុន ដោយមានមន្រ្តីម្នាក់ បានលើកដៃបញ្ឈប់ឡានពេទ្យមិនឲ្យទៅមុខបន្តទៀត។ 

ភ្លាមនោះនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Leng Bros" ដែលត្រូវបានគេស្គាល់ថា ជាបងប្រុសរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារថា "មនុស្សធម្មតាក៍មើលយល់មិនបាច់អ្នកជំនាញ ចំណុចនេះ គួរតែអោយឡានពេទ្យសង្រ្គោះបន្ទាន់ទៅមុនព្រោះក្បួនរថយន្តថ្នាក់ដឹកនាំ ទើបចេញក្បាលមកសម្លេងឡានពេទ្យក៍មកដល់ បើយកពាក្យថាខ្លាចភារវ កម្មគឺមិនសមហេតុផលទេ បើភារវ កម្មមែនគឺឡាននោះកាន់តែងាយស្រួលជិះបុកផ្ដាច់ប៉ារះប៉ូលីសបន្តរបុកបំផ្ទុះឡានថ្នាក់ដឹកនាំតែម្ដង។

និយាយរួមគ្រាន់តែ មេបញ្ជាការដឹកនាំកងកំលាំងការពារក្បួនរថយន្តថ្នាក់ដឹកនាំក្ដាប់ស្ថានការណ៍មិនច្បាស់ ធ្វើអោយកូនចៅមិនអាចម្ចាស់ការហ៊ានឃាត់ក្បួនរថយន្តថ្នាក់ដឹកនាំសិន។រឿងនេះ មិនសូវល្បីទេតែបើចៃដន្យ មនុស្ស នៅក្នុងឡានពេទ្យនោះបានស្លា ប់មែន វាច្បាស់ណាស់ថាល្បីជាងនេះ។

គួរបញ្ជាក់ផងដែរថា ម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះថា Cambodia Traffic TV បានបង្ហោះសារថា 

អ្នកទាំងអស់គ្នាមានលឺដូចខ្ញុំទេ !!

ប៉ូលីសចរាចរណ៍ ៖ (ឃាត់ឡានពេទ្យនុងសិន)

ប៉េអឹម ៖ ( មកម៉េចកើត ប៉ែនៗស្អី ) (ហា...បោយដៃអី ឃាត់សិនទៅអត់ទេ)

អ្នកបើកឡានពេទ្យបោយដៃធ្វើសញ្ញាសុំទៅបន្ទាន់ បើតាម PM គាត់និយាយ នៅតែមិនអោយគ្នាទៅទៀត បើមិនធ្ងន់ធ្ងរគាត់មិនសុំទៅមុនទេ ហើយអោយឡានពេទ្យបិតសឺរ៉ែនទៀត

ចុះបើអ្នកជំងឺដាច់ខ្យល់ដោយសារចាំក្បួនទៅអស់ តើនរណាជាអ្នកខុស!!

បញ្ជាក់ ៖ បងប្អូនដែល Comments សូមធ្វើការ Comments លក្ខណះស្ថាបនា ហើយទទួលយកការពិតខ្លះផង បើពួកគាត់ខុសយើងកែ ដើម្បីអោយថ្ងៃក្រោយគាត់

សិក្សាពីបញ្ហានេះឡើងវិញ យើងជួយកែលំអគ្នា មិនមែនរិះគន់ជាន់ពន្លិចទេ ហើយអ្នកដែលចោទគេ គួរសិក្សាឡើងវិញថា តាមច្បាប់ ឡានណាដែលមានសិទ្ធិអថិភាពជាងគេ!

ច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាចែងថា

រថយន្តដែលមានសិទ្ធិអថិភាពមាន ៖

1-រថយន្តពន្លត់អគ្គីភ័យ

2-រថយន្តសង្រ្គោះបន្ទាន់

3-រថយន្ត ប៉ូលីស រថយន្តគណៈប្រតិភូ

4-រថយន្តដឹកសិស្ស

មានវិដេអូ៖


ប្រភព៖ Leng Bros