ដឹងច្បាស់ហើយបងប្អូន...លោក ផែង វណ្ណៈ ថា តាមពិតឡានពេទ្យដែលសមត្ថកិច្ចធ្វើការឃាត់ទុក មិនមានអ្នកជំងឺទេ ហើយរឿងបានកើតឡើងតាំងពី...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា cambodiatraffictv គាត់បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយនឹងវិដេអូ ថា​"អ្នកទាំងអស់គ្នាមានលឺដូចខ្ញុំទេ !! ប៉ូលីសចរាចរណ៍ ៖ (ឃាត់ឡានពេទ្យនុងសិន) ប៉េអឹម ៖ ( មកម៉េចកើត ប៉ែនៗស្អី ) (ហា...បោយដៃអី ឃាត់សិនទៅអត់ទេ) អ្នកបើកឡានពេទ្យបោយដៃធ្វើសញ្ញាសុំទៅបន្ទាន់ បើតាម PM គាត់និយាយ នៅតែមិនអោយគ្នាទៅទៀត បើមិនធ្ងន់ធ្ងរគាត់មិនសុំទៅមុនទេ ហើយអោយឡានពេទ្យបិតសឺរ៉ែនទៀត។ ចុះបើអ្នកជំងឺដាច់ខ្យល់ដោយសារចាំក្បួនទៅអស់ តើនរណាជាអ្នកខុស!!

បញ្ជាក់ ៖ បងប្អូនដែល Comments សូមធ្វើការ Comments លក្ខណះស្ថាបនា ហើយទទួលយកការពិតខ្លះផង បើពួកគាត់ខុសយើងកែ ដើម្បីអោយថ្ងៃក្រោយគាត់ សិក្សាពីបញ្ហានេះឡើងវិញ យើងជួយកែលំអគ្នា មិនមែនរិះគន់ជាន់ពន្លិចទេ ហើយអ្នកដែលចោទគេ គួរសិក្សាឡើងវិញថា តាមច្បាប់ ឡានណាដែលមានសិទ្ធិអថិភាពជាងគេ!

ច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាចែងថា

រថយន្តដែលមានសិទ្ធិអថិភាពមាន ៖

1-រថយន្តពន្លត់អគ្គីភ័យ

2-រថយន្តសង្រ្គោះបន្ទាន់

3-រថយន្ត ប៉ូលីស រថយន្តគណៈប្រតិភូ

4-រថយន្តដឹកសិស្ស

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា "ករណី​សមត្ថកិច្ច​ឃាត់​រថយន្ត​ពេទ្យ​ដែលខ្ញុំផ្សាយព្រឹកនេះ​ ខ្ញុំបានលប់ចេញវិញហេីយ​ ព្រោះ​សមត្ថកិច្ច​បានបញ្ជាក់ប្រាប់ខ្ញុំថា​ ករណី​នេះ​បានកេីតឡេីងជាង​ ១​ ខែ​ ទៅហេីយ​ ហេីយរថយន្តពេទ្យនោះអត់មានអ្នកជម្ងឺនៅក្នុងរថយន្តទេ​ ទេីបសមត្ថកិច្ចឃាត់ទុកអោយក្បួនរថយន្តថ្នាក់ដឹកនាំចេញមុន​ ។ ដូច្នេះ​សូម​បងប្អូន​ជ្រាប​ជាដំណឹង​ "។

ប្រភព៖ ផែង វណ្ណៈ