ប្រិយមិត្តជាច្រើន ប្រាកដជាស្គាល់យ៉ាងច្បាស់ពីវត្តមានអ្នកនាង យុគ ចិន្តា ដែលជាពិធីការិនីដ៏ស្រស់ស្អាត និងមានសមត្ថភាព ព្រមទាំងជាម្ចាស់ជំនួយផងដែរ។ បើយើងងាកមកមើលពីសម្រស់របស់អ្នកនាង ទោះបីវ័យជាង៤០ឆ្នាំប្លាយក៏ដោយ តែអ្នកនាង នៅតែមានភាពលេចធ្លោ ជានិច្ច ព្រោះថាអ្នកនាងអាចថែសម្រស់បានយ៉ាងស្រស់ស្អាតដដែល។

ស្ថិននៅក្នុងឈុតសំលៀកបំពាក់ពណ៏ខ្មៅមួយឈុត កាន់តែធ្វើឲ្យអ្នកនាង មានភាពលេចធ្លោមួយកម្រិតទៀត ព្រមជាមួយខ្សែរពេជ្រ ដែលពាក់នៅលើខ្លួនអ្នកនាងផ្ទាល់។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៅទៀតនោះ គឺនៅពេលដែលអ្នកនាងឈរក្បែរតារាសម្តែងក្មេងៗ ជាច្រើនបែបនេះ មើលទៅសម្រស់អ្នកនាងយុគ ចិន្តា មិនចាញ់គ្នាសោះ។

ជាមួយគ្នាផងដែរ តារាសម្តែងប្រុសដ៏ល្បីឈ្មោះ ប្រចាំប្រទេសថៃ លោក Boy Pakorn ក៏មានវត្តនៅក្នុងកម្មវិធី តាំងពិពណ៏គ្រឿងពេជ្រផងដែរ។ ជាមួយគ្នានោះផងដែរ ពិធីការិនីរូបនេះ ក៏បានថតជាមួយលោក Boy Pakorn និងជាមួយតារាស្រីស្រស់ស្អាតជាច្រើនរូបភាព ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី ៕




















ប្រភព៖ រូប យុគ ចិន្តា