ពិធីការិនីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ចាន់ កែវនិមល ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ពិតជារៀបចំខ្លួនបានយ៉ាងស្អាត និងគួរឲ្យទាក់ទាញ។ ចាន់ កែវនិមល ត្រូវបានគេចាត់ទុកថា ជាពិធីការិនីម្នាក់ ដែលមានប្រជាប្រិយភាពភាព និងជាពិធីការិនីម្នាក់ ដែលបានកាន់កម្មវិធីធំ ល្បីៗ និងជាដៃគូដែលស័ក្តិសមជាមួយនាងគឺលោក ជា វិបុល ក្នុងការធ្វើពិធីម្តង។

យ៉ាងណាមិញអ្នកនាង ចាន់ កែវនិមល ក៏កាន់តែប្លែកទៀតហើយ នៅពេលដែលតុបតែងមុខ និងស្លៀកក្នុងឈុតសំលៀកបំពាក់មួយឈុតនេះ ។ ស្ទីលនៃការផាត់មុខ និងការស្លៀកពាក់គឺពិតជាប្លែក និងងស្រស់ស្អាតជាខ្លាំង។ ក្រោយពេលតុបតែងមុខមាត់ និងស្លៀងឈុតសំលៀកបំពាក់នេះរួចស្រាប់តែ អ្នកនាង ចាន់ កែវនិមល ថា" សូមណែនាំសំណព្វចិត្តទាំង២របស់ខ្ញ៉ំអោយបងប្អូនបានស្គាល់?ម្នាក់ជាអ្នកឆ្នៃម៉ូតសំលៀកបំពាក់សម្រាប់ខ្ញ៉ំSophol Tailor Phol ម្នាក់ជាអ្នកតុបតែងមុខនិងសក់សម្រាប់ខ្ញ៉ំDee Daniel?សំខាន់ថ្ងៃនេះ២នាក់គាត់សប្បាយនឹងសំឡុតខ្ញ៉ំណាស់ ព្រោះគាត់ស៉ំប្លែក??"។

ដោយឡែកមានបងប្អូនជាច្រើន បានចូលខមិនសរសើរពីទឹកដៃនៃការច្នៃម៉ូត ក៏ដូចជាថ្វីដៃអ្នកតុបតែងខ្លួនឲ្យអ្នកនាង ចាន់ កែវនិមល ពិតជាថ្វីដៃល្អ ធ្វើឲ្យអ្នកនាង ប្លែកខ្លាំងណាស់ មើលសឹងតែមិនស្គាល់ ពេលដែលតុបតែងមុខបែបនេះទៅ។ ហើយក៏មានអ្នកខ្លះទៀត សរសើរគ្រប់គ្នាថា ស្អាតខ្លាំងណាស់ចែ៕













ប្រភព៖ រូប ចាន់ កែវនិមល