មិនដឹងថាគាត់ខួរត្រង់ណាមកគិតទេលោកអើយ...ខំធ្វើរបស់ដាក់សំរាមហើយ មិនចោលឲ្យបានត្រឹមទេ ហើយថែមទាំងនោមដាក់ដបទៀត ហួសចិត្តតែម្តង...
ស៊ីហៀង
-

ម្នាក់ៗគ្រាន់តែបានលឺពាក្យថាសំរាម ស្អប់ ខ្ពើម និងក្លិនរបស់វាបាត់ទៅហើយ តែអ្វីដែលទាំងនេះគឺកើតចេះពីមនុស្ស ដែលជាអ្នកបង្កើតឡើង តែម្នាក់ៗបែរជាមិនស្អប់ខ្ពើមខ្លួនឯងផង ដែលយកវាមកបោះចោលគ្មានសណ្តាប់ធ្នាប់បែបនេះ ឬនេះខុសមកពីសំរាម។ បច្ចុប្បន្នមានបងប្អូនជាច្រើនបានរួមរួមគ្នាដើម្បីសំអាតសំរាមទាំងអស់នេះឲ្យអស់ មិនឲ្យមានសំរាមបន្តទៀត តែផ្ទុយទៅវិញ អ្នករើសចាំតែរើស ហើយអ្នកបោះចាំតែបោះ គ្មានខ្មាស់អៀនដៃខ្លួនអីបន្តិចសោះ។

អ្វីដែលគួរឲ្យខឹងនោះ គឺបងប្អូនគាត់បានរៀបចំសម្រាប់ដាក់សំរាមហើយ ហេតុអីបានពួកគាត់ ញុាំហើយ​មិនធ្វើការវេចខ្ចប់ឲ្យបានត្រឹមត្រូវហើយ ដាក់ចូលក្នុងធុងសំរាមបែបនេះ ឬក៏ខ្លាចប្រលាក់ដៃរបស់គាត់។ នេះគឺជាទង្វើរដល់អាក្រក់សម្រាប់ កូន ក្មួយ​ក្រោយៗ ដែលគាត់បានឃើញបងៗ គាត់ញុាំទំលាក់ចោលគ្មានសណ្តាប់ធ្នាប់បែបនេះ ។ តើត្រូវធ្វើយ៉ាងណាទើបគាត់បានយល់ច្បាស់ ពីការទុកដាក់សំរាម និងយកសំរាមទៅដាក់ក្នុងធុងនោះ។

មានមតិជាច្រើនបានខមិនផ្សេងៗគ្នា មានអ្នកខ្លះថា ពិបាកហ្នឹងបន្ទោសពួកគាត់ដែលព្រោះ អ្នកខ្លះ គាត់រៀន និង ស្វែងយល់មិនបានជ្រៅជ្រះ ហើយមានអ្នកខ្លះទៀតថា ប្រជាពលរដ្ឋខ្មែរត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះសិន មុននឹងឈានជើងចូលក្នុងសម័យប្រទេសអភិវឌ្ឍ ការយល់ដឹងរបស់លោកនៅមានកម្រឹតទាប ចេះតែឈូឆរតាមគ្នា ប្រព័ន្ធយល់ដឹងបែបហ្នឹងកំពុងជ្រាបក្នុងអារម្មណ៏របស់ពួកគាត់ ហើយពួកគាត់តែងតែគិតថាគាត់ជាគ្រូអ្នកដទៃ និយាយរួមអំនួត។ ខ្មែរបើចង់ក្រោកនោះ គឺក្រោកស្មារតីខ្លួនឯងសិន ទើបឈានទៅរកអ្វីដែលខ្លួនចង់បាន។ 

ជាមួយគ្នានោះផងដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុផល ក្រុងបាត់ដំបង បានបង្ហោះសារយ៉ាងខ្លីថា "តិចច្រឡំថាដបទឹកក្រូចចុះ បងៗម្ចាស់ស្តង់មកយកវិញផង???"៕

ប្រភព៖ សុផល ក្រុងបាត់ដំបង