លោកផែង វណ្ណៈ សូមឲ្យគ្រូពេទ្យជួយបំភ្លឺផង...ឪពុកម្តាយកុមារាម្នាក់ បានរិះគន់គ្រូពេទ្យនៅ​ មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ ដែលបានចាក់ថ្នាំឲ្យកូនគាត់រហូតដល់លើសចំណុះ និងបណ្តាលឲ្យ...
ស៊ីហៀង
-

នៅមុននេះបន្តិចក្នុងគណនីហ្វេសប៊ុករបស់លោក​ផែង វណ្ណៈ បានបង្ហោះសារថា "ឪពុកម្ដាយ​កុមារា​ម្នាក់​បានរិះគន់គ្រូពេទ្យនៅ​ មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ ដែលចាក់ថ្នាំកូនគាត់លេីសចំណុះរហូតកូនគាត់ខូចថ្លេីមខ្ទេចខ្ទីរអស់​ ។​ ឪពុក​កុមារា​ដែល​ស្លា ប់​ទៅ​បានសរសេរ​ថា​ សូមផ្ដាំទៅគ្រូពេទ្យមួយចំនួននៅក្នុងខេត្តបាត់ដំបង​កុំធ្វេីការយកតែលុយគួរតែគិតពីអាយុជីវិតមនុស្សម្នាក់ផង​ ។ 

ចំណែក​ម្ដាយកុមារាដែលស្លាប់ក៏បានរៀបរាប់ថា​ កូនរបស់នាងគ្រាន់តែក្ដៅខ្លួនធម្មតាសោះ​ ដោយក្ដីបារម្ភពីកូនក៏យកកូនមកមន្ទីរពេទ្យធំខេត្ត​បាត់ដំបង​ មិនទាន់ដឹងថាឈឺអីផងចាក់យកៗដាក់សេរ៉ូមអោយកូនខ្ញុំ​ ២​ ប្លោក​ ក៏ដោះចេញ​ កូនខ្ញុំប្រកាចពេទ្យថាមិនអីទេ​ យ៉ាប់​ខ្លាំង​សុំចេញមិនអោយចេញទេ​ បោះសំដីថា​មិនទាន់ដល់តំណាក់កាល​ តែដល់ពេលដល់តំណាក់កាលទៅដល់ពេទ្យសៀមរាបថ្លេីមកូនខ្ញុំខ្ទេចជួយលែងបានទៅហេីយ​ ។

ខាងលេីនេះជាការរៀបរាប់របស់​ ឪពុកម្ដាយ​កុមារា​ដែល​ស្លា ប់​ ។​ យេីងមិនទាន់ដឹងថាការពិតយ៉ាងណានោះទេ​ មានតែខាងគ្រូពេទ្យខេត្តបាត់ដំបងទេដែលអាចបំភ្លឺបាន​ ។ តែជាទូទៅពេទ្យណាក៏ព្យាបាលចង់អោយអ្នកជម្ងឺជាដែរ​ តែការជួបហេតុការណ៍បែបនេះ​មិនដឹងថា​ ត្រូវ​និយាយ​បែប​ណានោះទេ​ មានតែគ្រូពេទ្យទេទេីបអាចបំភ្លឺបាន​ ។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកដែលត្រូវជាឪពុកម្តាយ កុមារា បានបង្ហោះសារថា "កូនប្រុស ប៉ានឹកស្មានមិនដល់ទេកូន កូនប្រុសប៉ា សុខភាពកូនល្អណាស់ចុះហេតុអ្វី?? ប៉ា សុំទោសពេលកន្លងមកប៉ាមិនបាននៅក្បែរនឹងមើលថែកូនប្រុស??បាប់ពីថ្ងៃស្អែកទៅយើងលេងបាននៅជាមួយ គ្នាទៀតហើយ ហើយក៏សូមផ្ដាំទៅពេទ្យមួយចំនួននៅក្នុងខេត្តបាត់ដំបង កុំធ្វើការយកតែលុយ គួរតែគិតពីអាយុជីវិតមនុស្សម្នាក់ផង" ។បងប្រុសបានប្រាប់ទៀតថា "មកពីពេទ្យមិនយកចិត្តទុកដាក់បងអើយ?ហើយមិនតាមដានជំងឺកូនប្រុសខ្ញុំទេបងគិតតែបញ្ច្រកថ្នាំ ចាក់ថ្នាំ ហើយជំងឺកូនប្រុសខ្ញុំគ្រាន់តែរលាកបំពង់ក និងគ្រុនក្ដៅទេបងឈឺចិត្តណាស់បង?ខ្ញុំស្រឡាញ់កូនប្រុសខ្ញុំលើសពីជីវិតទៀត??"៕

ប្រភព៖ ផែង វណ្ណៈ