មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅកាលពីម្សិលមិញដោយសារតែមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា អាចារ្យធំ នគររាជ បានបង្ហោះរូបភាពជាច្រើនសន្លឹកនិងថែមទាំងភ្ចាប់មកជាមួយនិងសារមកជាមួយថា ៖ ពីផ្ទះកាហ្វេវប្បធម៌ថ្ងៃនេះ! បារមី សម្ដេចតានៃយេីង ???ជឿទេថាថតផ្ទាល់ភ្លាម កាម៉េរ៉ាហ្ស៉ីន ដោយគ្មាន edit ?ថតដោយភ្ញៀវ: អ៊ុយ សំបូរ ?៉។

ដោយឡែកនេះបើយោងទៅតាមគោលបំណងរបស់គាត់ដែលផុសរូបភាពស្រស់ស្អាតប៉ុន្មានសន្លឹកនេះឡើងគឺក្នុងគោលបំណងចង់ប្រាប់ថា រូបភាពប៉ុន្មានសន្លឹកនេះមិនមែនចេះតែថតបាននោះទេគឺថតបានដោយបានដោយចៃដន្យហើយកម្រលេចឡើងនៅទិដ្ឋភាពបែបនោះណាស់ បន្ទាប់មកទៀត អាចារ្យធំ នគររាជ ក៏បានធ្វើការផ្តោតបន្ថែមទៀតទៅលើបារមីរបស់សម្តេចតា នៃយើងព្រោះពេលដែលទិដ្ឋភាពបែបនោះកើតឡើងគឺស្ថិតនៅក្នុងថ្ងៃដែលប្រជាជនខ្មែរទាំងមូលប្រារព្ធពិធីខួបទី៧ របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានសោយទិវង្គត អស់រយៈពេលយ៉ាងយូរលុងណាស់ទៅហើយនោះ។
សូមទស្សនារូបភាពខាងក្រោម៖





