បងប្អូនអ្នកលក់អនឡាញ ចំណាំមុខគាត់ទុក...បុគ្គលម្នាក់នេះជាអ្នកដឹកឥវ៉ាន់ បានឆបោកយកម៉ូតូរបស់នាងខ្ញុំនិងលុយមួយចំនួនទៀត...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមមួយដែលមានឈ្មោះថា មាឃ រ៉ាឌី លក់ក្ដាមញ៉ែរ បានបង្ហោះរូបភាពរបស់ប្រុសម្នាក់ ដែលបានលួចម៉ូតូ និងលុយមួយចំនួន​បានយកទៅបាត់ ទោះបីម្ចាស់ម៉ូតូប្រឹងទាក់ទងទៅគាត់ក៏មិនចូល ទើបសម្រេចចិត្តបង្ហោះរូបភាពដើម្បីឲ្យបងប្អូនចំណាំមុខទុក និងសូមឲ្យប្អូនប្រុសចូលខ្លួនមកដោះស្រាយតាមច្បាប់។

ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះខាងលើ បានបង្ហោះសារថា "ជួយស៊ែផងបងប្អូន បុគ្គលម្នាក់នេះបានឆបោកយកម៉ូតូរបស់នាងខ្ញុំនិងលុយមួយចំនួនយកទៅកាលពីថ្ងៃទី 14.10.2019 ដោយបុគ្គលម្នាក់នេះជាអ្នកដឹកឥវ៉ាន់អោយខ្ញុំ ហើយបានយកម៉ូតូខ្ញុំម៉ាកសេ125 ដែលមានស្លាកលេខ កំពត 1B2497 ឆ្នាំ2007 ឡើងសេរី2015ទៅបាត់ឈឹងរហូតមកដល់ពេលនេះមិនឃើញមក ខលក៏មិនចូល ឆាតក៏មិនតប បើបងប្អូនណាបានឃើញបុគ្គលម្នាក់នេះ រឺភិនភាគម៉ូតូដូចនេះសូមបងប្អូនជួយឃាត់ទុកនិងខលទាក់ទងមកនាងខ្ញុំផង 087200007 សូមអរគុណបងប្អូន មានតែបងប្អូនទេដែរអាចជួយស៊ែដើម្បីរកជនខិលខូចនេះមកដោះស្រាយតាមផ្លូវច្បាប់ ខ្មែរជួយខ្មែរ ផងបងប្អូន"។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុយទៀតបានប្រាប់ថា "បងប្អូន អ្នកលក់អនឡាន សូមចំនាំ មុខអ្នកដឹកម្នាក់នេះ ពីមុនវា ដឹកអ៉ីវ៉ាន់អោយខ្ញវាសីដាច់លុយជាង 100$ ដល់ឥលូវវាហ៊ានស៊ីដាច់ម៉ូតូគេ និងលុយ១ចំនួនរបស់គេទៀត ជៀសវាងការអាណិតនិងទុក្ខចិត្តខុសមនុស្ស សូមshare បន្តរៗ អោយបានដឹង និង ជៀសផុតផង កុំអោយគេឆបោក បាន"៕

ប្រភព៖ មាឃ រ៉ាឌី លក់ក្ដាមញ៉ែរ