ប្រជាជនសម្តែងការហួសចិត្ត ក្រោយពីសមត្ថកិច្ចចុះចាប់ និងរឹបអូសឈើគ្មានសល់ គ្រាន់តែ ព្រះសង្ឃកាប់ឈើ យកមកកសាងគុដ្ឋ និងរោងដាំបាយ...
-

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៥​​ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២ និង២៦នាទី សមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូស ឈើគ្មានសល់ ក្រោយពីព្រះសង្ឃ គង់នៅវត្តប្រាសាទអធ្វារ អាររលំ និងច្រៀក ដើម្បីយកឈើមកកសាងគុដ្ឋ និងរោងដាំបាយ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានកម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយ ជំនាញរដ្ឋបាលព្រៃឈើ បានចុះបង្រ្កាបករណីព្រះសង្ឃ បានអាររលំដើមឈើ និងច្រៀងនៅក្នុងបរិវេណវត្ត ទាំងកណ្តាលយប់ ដើម្បីយកទៅប្រើប្រាស់ ដូចជាការ កសាងគុដ្ឋ និងរោងដាំបាយ ត្រូវសមត្ថកិច្ចរឹបអូសគ្មានសល់ មួយសន្លឹកឡើយ។ 

ជាក់ស្តែងនៅក្នុងករណីនេះ សមត្ថកិច្ចបានរកឃើញឈើអាររួច ចំនួន ៤៦សន្លឹក,ឈើហ៊ុបមូលចំនួន ០២ដើម,ជំនៀឈើមួយចំនួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សមត្ថកិច្ចបានបន្តទៀតថា ចំពោះវត្ថុតាងទាំងអស់ កម្លាំងជំនាញ បានសម្រេចស្ទូចដឹកយក ទៅរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ដើម្បីបន្តនីតិវិធី ដោយអនុលោមតាមច្បាប់ស្តីពីព្រៃឈើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះសង្ឃព្រះនាម ភ្លឿន រ័ត្ន ព្រះគ្រូសូត្រស្តាំ ព្រះអង្គបានបំភ្លឺដូចខាងក្រោម៖កាប់រលំដើមឈើ បានប្រព្រឹត្តដោយព្រះសង្ឃពិតមែន ដើម្បីយកឈើមកកសាងគុដ្ឋ និងរោងដាំបាយ។ ដើមឈើកាប់រួចមាន ០១ដើម ហើយមិនបាន យកមកធ្វើអាជីវកម្ម ដូចការចុះផ្សាយ ក្នុងបណ្តាញសង្គម Facebook នោះទេ។ ដើមឈើនេះ កាប់បានរយៈពេល ១សប្តាហ៍ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា ការកាប់ពុះច្រៀកឈើនេះ ពុំបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធឡើយ។ ប៉ុន្តែបានជម្រាបជូនព្រះសង្ឃ និគណៈកម្មការវត្ត នៅពេលកាប់រលំដើមឈើ នាពេលក្រោយៗទៀតត្រូវ ដាក់ពាក្យស្នើសុំទៅអង្គភាពពាក់ព័ន្ធ ឲ្យបានត្រឹមត្រូវជាមុនសិន។ ជាមួយគ្នានេះក៏បានធ្វើកំណត់ហេតុដកហូតម៉ាស៊ីនង៉ោង យកទៅរក្សាទុកបណ្តោះអាសន្នផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SR