ដឹងច្បាស់ហើយ...ករណីជនជាតិចិន ដេញវ៉ៃគ្នា នៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ សូមបំភ្លឺជូនបងប្អូនឲ្យជ្រាបថា...
ស៊ីហៀង
-

 កាលពីថ្ងៃម្សិលមិញនេះ មានគណនីបងប្អូនជាច្រើន បានធ្វើបង្ហោះពីជនជាតិចិន បានដេញវៃគ្នាផ្អើលពេញផ្លូវ ហើយត្រូវបានគេចែកចាយ ពេញបណ្តាញសង្គមនោះ ខណៈពេលនេះរដ្ឋបាលខេត្តព្រះសីហនុ សូមបំភ្លឺជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា "ការបំភ្លឺព័ត៌មានករណីជនជាតិចិន ដេញវ៉ៃគ្នា នៅតាមបណ្តាយផ្លូវឯករាជ្យ ជិតរង្វង់មូលតោពីរ ដែលបង្ហោះតាមបណ្តាញព័ត៌មានសង្គម ( ហ្វេសប៊ុក ) កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។ តាមពិតករណីនេះកើតឡើង នៅវេលាម៉ោង ៤រសៀល ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវឯករាជ្យ នៅមុខសាលាកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ដើមរឿងដំបូង ផ្តើមចេញពីការស្ទះចរាចរ ហើយភាគីអ្នកបើកឡានស្តារិច បើកបរដោយបុគ្គលិកកាសុីណូ វ៉ាង ឆាវ បានបើកឡានស្តារិចរុលៗ ទៅមុខពេលផ្លូវកំពុងស្ទះ ក៏បានជ្រុលទៅប៉ះឡានហាយឡែនឌឺ របស់បុគ្គលិកកាសុីណូជីងបុី បណ្តាលឲ្យរបក់ថ្នាំបន្តិចបន្តួច។ បន្ទាប់មកភាគីម្ចាស់ឡានទាំងពីរ ក៏បើកកញ្ចក់ឡានស្រែកដាក់គ្នាទៅវិញទៅមក ក៏បង្កឲ្យមានហឹង្សាដេញវ៉ៃតប់គ្នាទៅវិញទៅមក។

ក្រោយកើតហេតុ អ្នកគ្រប់គ្រងកាសុីណូទាំងពីរ បានចេញមកសម្របសម្រួលឲ្យភាគីទាំងពីរបញ្ចប់រឿន និងបាននាំគ្នាទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ដើម្បីធ្វើកំណត់ហេតុបញ្ចប់រឿង ដោយភាគីខាងកាសុីណូ វ៉ាង ឆាវ បានសងភាគីបុគ្គលិកកាសុីណូ ជិន បុី ចំនួន ២.០០០$ ដើម្បីព្យាបាលរបួស និងការខូចខាតឡាន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ