ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា សូមឈប់បំប៉ោងព័ត៏មាន នាំឲ្យមានការយល់ច្រលំទៀតទៅ ព្រោះនេះគ្រាន់តែជារឿង...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ មានករណីជនជាតិចិន​វ៉ៃគ្នា នៅខេត្តព្រះសីហនុ​ ដែលធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ មានការភិតភ័យ ជាខ្លាំង ក្រោយពីបានឃើញហេតុការណ៍ដ៏រន្ធត់មួយនេះ។ នៅក្នុងហេតុនោះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបង្ហោះសារឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង តាំងពីរថ្ងៃទី១៤ មកម្ល៉េះ ហើយភាគីទាំងសងខាងបានបញ្ចប់រឿងនេះផងដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ​ បានបង្ហោះសារថា "សូមមេត្តាបញ្ឈប់ការសរសេរបំប៉ោងព័ត៌មាន បង្កឱ្យមានការយល់ច្រលំតទៅទៀត មិនចំណេញអីទេ ឈប់ទៅអស់លោក។ ករណីហិង្សា ពិតជាមាន តែមិនដល់ថ្នាក់បើកឆាកប្រយុទ្ធទេ ។

ករណីចិនវ៉ៃគ្នា គឺកើតឡើងដោយសារ ការស្ទះចរាចរ ហើយភាគីអ្នកបើកឡានស្តារិច បើកបរដោយបុគ្គលិកកាសុីណូ វ៉ាង ឆាវ បានបើកឡានស្តារិចរុលៗ ទៅមុខពេលផ្លូវកំពុងស្ទះ ក៏បានជ្រុលទៅប៉ះឡានហាយឡែនឌឺ របស់បុគ្គលិកកាសុីណូជីងបុី បណ្តាលឲ្យរបក់ថ្នាំបន្តិចបន្តួច។ បន្ទាប់មកភាគីម្ចាស់ឡានទាំងពីរ ក៏បើកកញ្ចក់ឡានស្រែកដាក់គ្នាទៅវិញទៅមក ក៏បង្កឲ្យមានហឹង្សាដេញវ៉ៃតប់គ្នាទៅវិញទៅមក។ ករណីនេះ សមត្ថកិច្ចរបស់យើងក៏បានចាត់វិធានការ និងដោះស្រាយសម្របសម្រួលរួចរាល់ហើយ ៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ