ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា អន្ទឹតកក្តដា សុភ័ណ្ឌ ពីមុនគឺជាព្រះសង្ឃមួយអង្គ ដែលត្រូវបានព្រះចៅអធិការវត្តចាប់ផ្សឹក ក្រោយពីបានធ្វើរឿង មិនស្របតាមវិន័យសង្ឃ ។ បន្ទាប់ពីចាប់ផ្សឹកហើយ ក៏អន្ទឹតកក្តដា សុភ័ណ្ឌ បានសម្រេចចិត្តបើកហាងលក់សំលៀកបំពាក់ ដើម្បីបានប្រាក់បន្តិចបន្តួច ដើម្បីជួយដល់សង្គម ។

ដោយឡែក ក្រោយពីបានផ្សឹកហើយ អន្ទឹតកក្តដា សុភ័ណ្ឌ ក៏នៅតែបន្តការជួយដល់សង្គមដូចមុន ព្រោះនេះគឺជាក្តីប្រាថ្នា ដែលចង់ជួយដល់ជនទីទាល់ក្រ និងក្មេងៗដែលមានជំងឺផ្សេង ទៅតាមលទ្ធភាពដែលអន្ទឹកកក្តដា សុភ័ណ្ឌ អាចធ្វើទៅបាន។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្មីៗនេះ អន្ទឹតកក្តដា សុភ័ណ្ឌ បានបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លី អមជាមួយការកែមុខថា "សុខចិត្តឈឺសិនចុះតិចទៀតបានមុខថ្មីហេីយ? #គុណធម៌ជីវិត"។

គ្រាន់តែអន្ទឹតកក្តដា សុភ័ណ្ឌរូប ព្រមជាមួយនឹង សារភ្លាមនោះ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា កែនិងឈឺអត់បង? ហើយអ្នកខ្លះទៀតសួរបែបឌឺដង ផ្លែផ្កា លេងសើច ហើយក៏មានអ្នកខ្លះទៀត សួរបែបចង់ដឹងថា អន្ទឹតកក្តដា សុភ័ណ្ឌ ចង់កែធ្វើអី?៕





ប្រភព៖ Kakada Sophorn - កក្កដា សុភ័ណ្ឌ