ហ្វេសប៊ុក៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅក្នុងព្រះពុទ្ធសាសនាយើងពេលនេះកំពុងតែត្រូវបានជនបោកប្រាស់រត់ទៅជ្រោគកោនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលខ្លួនចង់បានដោយមិនបានខ្វល់ពីគុណតម្លៃរបស់ព្រះពុទ្ធសាសនា ហើយថែមទាំងធ្វើសកម្មភាព ឆ្គួត លីលា ផ្សេងៗឲ្យគេរិះគន់មកលើព្រះពុទ្ធសាសនាថែមទៀតផង។

យ៉ាងណាមិញចំពោះសកម្មភាពឆ្គួតៗរបស់លោកសង្ឃទាំងអស់នេះនៅមិនទាន់មានក្រសួងដែលជាប់ពាក់ព័ន្ធណាចាត់ការលោកសង្ឃបំផ្លាញសាសនាទាំងអស់នេះឡើយ មិនត្រឹមតែប៉ុនណ្ណោះទេថែមទាំងទុកឲ្យពួកទាំងនេះកាន់តែបានដៃពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។

បន្ទាប់ពីបានឃើញទង្វើឆ្គួតៗរបស់លោកសង្ឃទាំងនេះរួចបានធ្វើឲ្យមហាជនជាច្រើនបានកើតមានក្តីក្តៅក្រហាយនិងថែមទាំងឲ្យបុគ្គលទាំងនោះនាំគ្នាចេញឲ្យឆ្ងាយពីព្រះពុទ្ធសាសនាទៅ បើមិនចង់ធ្វើជាអ្នកបួសហេតុអ្វីក៏មកបួស បើបួសហើយហេតុអ្វីមិនធ្វើឲ្យត្រឹមត្រូវតាមមេរៀនរបស់ព្រះពុទ្ធ ចាំបាច់ធ្វើទង្វើឆ្គួតលីលាឲ្យគេរិះគន់ព្រះពុទ្ធសាសនាធ្វើអ្វី ទទួលស្គាល់ថាលុយពិបាករក ទេីបមានមនុស្សមួយចំនួនទៅជ្រកក្រោមសាសនាដេីម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអៀនខ្មាស់ ។ សូមទស្សនាវិដេអូខាងក្រោម៖
