បុរសម្នាក់ជិះរថយន្ដបើក បុកហាងកាត់សក់មួយកន្លែងខ្ទេចគ្មានសល់ បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់...
ស៊ីហៀង
-

ភ្នំពេញ៖ បុរសម្នាក់បានជិះរថយន្ដមួយគ្រឿងមានបំណងមកកាត់សក់ ក៏បានជាន់ហ្គេមទៅបុកនិងទ្វារហាងកាត់សក់ធ្លុះចូលបណ្ដាលឲ្យមានមនុស្ស៣នាក់រងរបួសធ្ងន់ ហេតុការណ៍ខាងនេះបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង ៤០នាទីព្រឹក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាកកាមរីបាឡែពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AF-5868 ជិះដោយបុរសម្នាក់បើកក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ពេលមកដល់និងចំនុចកើតហេតុក៏បានបើករថយន្ដបត់ឡើងចកទុកនៅមុខហាងដើម្បីកាត់សក់ ខណះនោះក៏ច្រលំជាន់ហ្គេមទៅបុកទ្វារកព្ចាក់ទំម្លុថែមទាំងបុកម៉ូតូមួយគ្រឿងទៀតនិងបណ្ដាលឲ្យជាងក្នុងហាងប្រុសស្រី៣នាក់រងរបួសធ្ងន់ធ្ងរ បានរថយន្ដសង្គ្រោះបន្ទាន់យកទៅមន្ទីពេទ្យភ្លាមៗ ចំណែកឯសម្ភារះក្នុងរងការខូចខាតទាំងស្រុង ចំពោះម្ចាស់រថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លូនយកទៅប៉ុស្តិ៍។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងចំណុចកើតហេតុបានធ្វើការវាស់វែងនិងយករថយន្ដដែរបង្កយកទៅរក្សារទុកដើម្បីដោះស្រាយពេលនៅពេលក្រោយ៕

ដោយ៖ ភត្រ្តា