ដំណឹងល្អ...សត្វទោចនេះត្រូវបានដោះលែងហើយ ហើយឥឡូវនេះកំពុងតែបញ្ជូនទៅមើលថែនៅភ្នំតាម៉ៅ...
ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់លោក តាន់ គឹមសួរ ដែលលោកបានចូលរួម ក្នុងសកម្មភាពមនុស្សធម៏ ហើយលោកក៏ជាមនុស្សម្នាក់ ដែលបានការពារព្រៃឈើ ព្រមទាំងបាននាំបងប្អូនជាច្រើន បានដាំដើមឈើ។ សត្វទោចនេះត្រូវបានដោះលែងហើយ ហើយឥឡូវនេះកំពុងតែបញ្ជូនទៅមើលថែនៅភ្នំតាម៉ៅ។

បើយោងតាមគណនីហ្វេសប៊ុក លោក តាន់ គឹមសួរ បានបង្ហោះសារថា "ដំណឹងល្អ! សត្វទោចនេះត្រូវបានដោះលែងហើយ ហើយឥឡូវនេះកំពុងតែបញ្ជូនទៅមើលថែនៅភ្នំតាម៉ៅ ដូចនេះបងប្អូនអាចទៅលេងវានៅទីនោះបាន??? សូមអរព្រះគុណព្រះអង្គប៊ុន សាលួតនិងសូមអរគុណបងប្រុស ព្រាប សំអលដែលបានខ្នាស់ខ្នែងក្នុងការជួយសង្គ្រោះសត្វទោចនេះ??? អរគុណបងប្អូនដែលមានការឈឺឆ្អាល???"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរពេលបានឃើញសត្វព្រៃ បានទៅដល់ភ្នំតាម៉ៅ។ បងប្អូនបាន ចូលមកខមិនថា "លឺថាសត្វនៅភ្នំតាម៉ៅ ស្គមៗណាស់ តើពួកគេកើតអីអោយប្រាកដ?"៕


ប្រភព៖ Tan Kimsour
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។